Xavi ៖ Messi មិន​ចាំ​បាច់​ទាល់​តែ​ឈ្នះ​ពាន​ World Cup ទើប​បញ្ជាក់​ថា​គេ​ជា​កីឡាករ​ដ៏​អស្ចារ្យ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់​ទាត់​នោះ​ទេ​

ថ្មីៗ​នេះ​អតីត​កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ​ក៏​ដូចជា​អតីត​មិត្ត​រួម​ក្រុម​របស់​ Messi នៅ​ក្លឹប​ Barcelona គឺ​កីឡាករ​ Xavi Hernandez បាន​និយាយ​ថា​ Messi មិន​ចាំ​បាច់​ទាល់​តែ​ឈ្នះ​ពាន​ World Cup ទើប​បញ្ជាក់​ថា​ជា​កីឡាករ​ដ៏​អស្ចារ្យ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់​ទាត់​នោះ​ទេ​​ ។

ដោយ​ Xavi បាន​ប្រាប់​ La Vanguardia ថា​ « Messi គឺ​ជា​កីឡាករ​លំដាប់​កំពូល​ដែល​ខ្ញុំ​ធ្លាប់​បាន​លេង​ជាមួយ​គេ​តែង​បង្ហាញ​សមត្ថភាព​យ៉ាង​ល្អ​របស់​គេ​ជា​និច្ច​ ។ ដូចនេះ​បើ​ទោះ​ជា​គេ​មិន​អាច​ឈ្នះ​ពាន​ World Cup ក៏​ដោយ​ចុះ​តែ​គេ​បាន​ក្លាយ​ជា​កីឡាករ​ដ៏​អស្ចារ្យ​ក្នុង​ប្រវត្តិ​សាស្ត្រ​បាល់​ទាត់​រួច​ស្រេច​ទៅ​ហើយ​ » ។

Xavi បន្ត​ « អតីត​កីឡាករ​ដ៏​អស្ចារ្យ​២​រូប​គឺ​ Alfredo Di Stefano និង​ Johan Cruff គឺ​សុទ្ធ​តែ​មិន​ធ្លាប់​ឈ្នះ​ពាន​ World Cup ប៉ុន្តែ​ពួក​គេ​សុទ្ធ​តែ​ត្រូវ​បាន​គ្រប់​គ្នា​ស្គាល់​ថា​ពួក​គេ​ជា​កីឡាករ​លំដាប់​កំពូល​ក្នុង​ប្រវត្តិ​សាស្ត្រ​ដូច​គ្នា​ ដូចនេះ​ Messi មិន​ចាំ​បាច់​មាន​អារម្មណ៍​តាន​តឹង​ពេក​នោះ​ទេ​ » ។

« អ្វី​ដែល​ខ្ញុំ​សរសើរ​ Messi គឺ​ត្រង់​ល្បឿន​ការ​បត់​បែន​រួម​ផ្សំ​ការ​គិត​យ៉ាង​រហ័ស​របស់​គេ​ពិត​ជា​ធ្វើ​អ្នក​នឹក​ស្មាន​មិន​ដល់​ គេ​គឺ​តែង​តែ​លឿន​ជាង​អ្នក​មួយ​ជំហាន​ជានិច្ច​ ដូចនេះ​ហើយ​ទើប​ធ្វើ​ឲ្យ​គេ​មិន​ងាយ​របូត​បាល់​ពី​ជើង​នោះ​ទេ​ » ។

សូម​បញ្ជាក់​ថា​គិត​មកដល់​ពេល​នេះ​ Messi ឈ្នះ​ពាន​ទាំង​អស់​ចំនួន​២៦​ពាន​រង្វាន់​ជាមួយ​ក្លឹប​ Barcelona ហើយ​បើ​គិត​ពី​ចំនួន​គ្រាប់​គឺ​ Messi ស៊ុត​បាន​៤៤៩​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៥១៩​ប្រកួត​សម្រាប់​ Barcelona ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • Xavi ៖ Messi មិន​ចាំ​បាច់​ទាល់​តែ​ឈ្នះ​ពាន​ World Cup ទើប​បញ្ជាក់​ថា​គេ​ជា​កីឡាករ​ដ៏​អស្ចារ្យ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់​ទាត់​នោះ​ទេ​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:វីដេអូ
Tags: