Lamborghini Asterion រថយន្ត​ប្រើ​ប្រាស់ Hybrid ដំបូង​បំផុត​របស់ Lamborghini

ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ល្បី​ល្បាញ​របស់​ប្រទេស​ អ៊ីតាលី ​Lamborghini ​ទើប​តែ​បញ្ចេញ​នូវ​​គំរូ​​រថយន្ត​ថ្មី​​មួយ​របស់​ខ្លួន​ដែល​មាន​ឈ្មោះ​ថា​ Lamborghini​ Asterion ​។ Asterion ​គឺ​ជា​រថយន្ត​ដែល​ប្រើ​​ប្រាស់​ប្រព័ន្ធ​ Hybrid ​ដំបូង​គេ​បង្អស់​របស់ក្រុមហ៊ុន​ ​Lamborghini ។

បុគ្គលិក​របស់​ Lamborghini​ ដែល​បាន​ធ្វើ​បទ​បង្ហាញ​អំពី ​Asterion ​បាន​និយាយ​ថា ​Asterion ​នឹង​​បំពាក់​​នូវ​ម៉ាស៊ីន​ប្រភេទ ​V10​ ចំណុះ 5.2 liter ​ដោយ​បូក​បញ្ចូល​ជាមួយ​នឹង ​ម៉ូទ័រ​អគ្គិសនី​ចំនួន​បី ​ធ្វើ​ឲ្យ​​វា​អាច​ផ្ដល់​​កម្លាំង​ខ្លាំង​រហូត​ទៅ​ដល់​ 910 ​សេះ​ (ម៉ាស៊ីន ​V10​ 610 សេះ​ ​និង ​អគ្គិសនី 300​ សេះ )​។ ជាមួយ​នឹង​កម្លាំង​ម៉ាស៊ីន​ប៉ុណ្ណឹង​អាច​ធ្វើ​ឲ ​Asterion ​មាន​សន្ទុះ​​រហូត​ដល់​​ ​100km/h សម្រាប់​រយះ​ពេល​ត្រឹម​ 3វិនាទី​ដំបូង​ និង​មាន​ល្បឿន​អតិបរមា​រហូត​ទៅ​ដល់ ​​320​ km/h ។

ជាមួយ ​Asterion ​អ្នក​អាច​បើក​បរ​ដោយ​ប្រើ​ប្រាស់​ត្រឹម​តែ​អគ្គិសនី​ដែល​មាន​ល្បឿន​រហូត​ដល់​ 125​ km/h ហើយ​ក្នុង​ការ​សាក​ពេញ​ម្ដង​អ្នក​អាច​ប្រើ​ប្រាស់​ក្នុង​ចម្ងាយ​ផ្លូវ​រហូត​ដល់ ​50km​ ឯណោះ៕

ប្រភព ៖ Autosaur
ប្រែសំរួល ៖ Mr DEE

  • Lamborghini Asterion រថយន្ត​ប្រើ​ប្រាស់ Hybrid ដំបូង​បំផុត​របស់ Lamborghini已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:កំសាន្ត
Tags: