White-hat, Black-hat និង Gray-hat ​ក្នុង​ភាសា Hacking ជាអ្វី?

White-hat សំដៅ​លើ​អ្នក​​ស្រាវជ្រាវ​ទាក់​ទងនឹង​សន្តិសុខ​ផ្នែក​ប្រព័ន្ធ​​បច្ចេកវិទ្យា។ Black-hat សំដៅ​លើ​អ្នក​ដែល​មិន​ខ្វាយខ្វល់​ពី​ច្បាប់ ពី​ផលប៉ះពាល់​អ្វី​ទាំងអស់ គោលដៅ​របស់​ពួក​គេ​គឺ​ជ្រៀត​ជ្រែកចូល​​ប្រព័ន្ធ​បច្ចេកវិទ្យា រីឯ Gray-hat សំដៅ​លើ​អ្នក​​ស្រាវជ្រាវ​ផ្នែក​សន្តិសុខ​បច្ចេកវិទ្យា ដែល​មាន​​តួនាទី​ពីរ​ក្នុង​ពេល​តែ​មួយ ពោល​គឺ​ជា​អ្នក​ការពារ​ផង និង​ផ្តល់​ដំណោះ​ស្រាយ​​ពេល​មាន​បញ្ហា​ផងដែរ។

 

White-hat, Black-hat និង Gray-hat ​ក្នុង​ភាសា Hacking ជាអ្វី?

 

លោក លី វណ្ឌី ដែល​ជា​អ្នកប្រឹក្សា​ជាន់​ខ្ពស់​ផ្នែក​ហានិភ័យ​បច្ចេកវិទ្យា បាន​ប្រាប់​ឲ្យ​ដឹង​ថា អ្នក​ស្រាវស្រាវ​សន្តិសុខ​បច្ចេកវិទ្យា​មាន​បី​​ប្រភេទ៖

 

១ អ្នកប្រឹក្សា​សន្តិសុខ​បច្ចេកវិទ្យា (White-hat)៖ សំដៅ​លើ​អ្នក​​ស្រាវជ្រាវ​ទាក់​ទងនឹង​សន្តិសុខ​ផ្នែក​ប្រព័ន្ធ​​បច្ចេកវិទ្យា រួម​ទាំង​​វិធី​សាស្រ្ត​ការពារ វិធី​សាស្រ្ត​វាយ​ប្រហារ ទប់​ស្កាត់​ការ​គម្រាម​កំហែង​ទូទៅ ហើយ​ពួក​គេ​ប្រើប្រាស់​ចំណេះដឹង​ទាំង​នោះ​ជា​ប្រយោជន៍ដូចជា ​ការ​ប្រឹក្សាយោបល់ វាយ​តម្លៃ​​ពង្រឹង សន្តិសុខ​ផ្នែក​ប្រព័ន្ធ​​បច្ចេកវិទ្យា។

 

 

២ ជន​វាយ​ប្រហារ​អាជីព (Black-hat)៖ សំដៅ​លើ​អ្នក​ដែល​មិន​ខ្វាយខ្វល់​ពី​ច្បាប់ ពី​ផលប៉ះពាល់​អ្វី​ទាំងអស់ គោលដៅ​របស់​ពួក​គេ​គឺ​ជ្រៀត​ជ្រែក​ប្រព័ន្ធ​បច្ចេកវិទ្យា ដោយ​ប្រើ​ប្រាស់​គ្រប់​វិធីសាស្ត្រ​បច្ចេកទេស ដើម្បី​ស្វែងរក​ចន្លោះ​ប្រហោង​ដើម្បី​វាយ​ប្រហារ​ដូចជា ផលប្រយោជន៍​ផ្នែក​ហិរញ្ញវត្ថុ ការ​សង​សឹក ការ​កំសាន្ត ឬ​ការ​ស៊ីឈ្នួល​បែប​អាជីព​ជា​ដើម​។

 

White-hat, Black-hat និង Gray-hat ​ក្នុង​ភាសា Hacking ជាអ្វី?

 

៣ អ្នក​វាយ​ប្រហារ​មុខពីរ (Gray-hat)៖ សំដៅ​លើ​អ្នក​​ស្រាវជ្រាវ​ផ្នែក​សន្តិសុខ​បច្ចេកវិទ្យា ដែល​មាន​​តួនាទី​ពីរ​ក្នុង​ពេល​តែ​មួយ ពោល​គឺ​ជា​អ្នក​ការពារ​ផង និង​ផ្តល់​ដំណោះស្រាយ​ពេល​មាន​បញ្ហា​ផង។ ជាង​នេះ​ទៀត​ពួក​គេ​អាច​ជា​ធ្វើ​សកម្មភាព​ក្នុង​ទីផ្សា​ងងឹត (underground) ឬ​វាយប្រហារ​គោលដៅ​ក្នុង​គោលបំណង​ស្វែងរក​ហិរញ្ញវត្ថុ​ជាដើម។

 

ចំពោះ​ប្រព័ន្ធ​ប្រតិបត្តិការ​ដែល​ប្រើ​សម្រាប់ Hacking ល្បីៗមួយ​ចំនួន​ដូចជា Kali Linux, Live Hacking OS, BackBox, DEFT និងParrot-sec Forensic OS ជា​ដើម សុទ្ធតែ​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ពេញនិយម​សម្រាប់ Hacker ​ដោយ​ប្រើ Linux ឬ Ubuntu សម្រាប់​ផ្តោត​លើ​ការ​ជ្រៀត​ចូល​ផ្នែក​សន្តិសុខ​ប្រព័ន្ធ​បច្ចេកវិទ្យា៕

 

ចុច​អាន៖ ចង់​ក្លាយ​ជា​ ​Hacker​ ​អាន​សៀវភៅ​ទាំង​នេះ​

 

អត្ថបទ៖ រក្សា