ហាង​កាហ្វេ Brown បើក​សាខា​ថ្មី​លើ​ទឹក​ដី​អង្គរ​ក្រុង​សៀមរាប

មាន​អតិថិជន​ដែល​និយម​ចូល​ចិត្ត​កាហ្វេ​ជា​ច្រើន​ចោទ​ជា​សំណួរ​ថា «ពេល​ណា​ Brown បើក​នៅ​សៀមរាប ព្រោះ​ពេល​ទៅ​លេង​សៀមរាប​អង្គរ​ម្តងៗ​ នឹក​ Brown ណាស់?»។ នេះ​បើ​តាម​ការ​បញ្ចេញ​មតិ​របស់​អតិថិជន Brown មួយ​ចំនួន​ធំ។

 

តំណាង​ផ្នែក​ទីផ្សារ​ប្រចាំ​ក្រុមហ៊ុន Brown Coffee បាន​ឲ្យ​ដឹង​ថា ជាក់​ស្តែង ​សៀមរាប​ ជា​ក្រុង​មួយ​ដែល​មាន​សក្ដានុពល​ជាមួយ​នឹង​លំហូរ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​យ៉ាង​ច្រើន​មក​លេង​កម្សាន្ត ព្រម​ជាមួយ​ជីវភាព​រស់​នៅ​សម្បូរ​សប្បាយ​មិន​ចាញ់​ភ្នំពេញ​ប៉ុន្មាន​ទេ ជា​ហេតុ​នាំ​ឲ្យ Brown សម្រេច​បើក​សាខា​របស់​ខ្លួន​ថ្មី​មួយ​ទៀត គឺ Brown Roastery Siem Reap ដើម្បី​ផ្តល់​បទ​ពិសោធន៍​នៃ​រសជាតិ​កាហ្វេ​ឈ្ងុយ​ឆ្ងាញ់ ឆុង​ប្រកប​ដោយ​ជំនាញ ព្រម​ជាមួយ​សេវាកម្ម​ដ៏​ល្អ​បំផុត​ទៅ​កាន់​សហគមន៍​ក្រុង​សៀមរាប។

 

ហាង​កាហ្វេ Brown បើក​សាខា​ថ្មី​លើ​ទឹក​ដី​អង្គរ​ក្រុង​សៀមរាប

 

Brown Roastey Siem Reap នឹង​ចាប់​ផ្តើម​ផ្តល់​សេវាកម្ម​កាហ្វេ ព្រម​ជាមួយ​ម្ហូប​​សម្បូរ​បែប​របស់​ខ្លួន​ចាប់​ពី​​ថ្ងៃ​ទី១ តុលា ២០១៦ នេះ ដែល​មាន​ទីតាំង​នៅ​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៦ ជាប់​នឹង​ស្ថានីយ៍​កាល់តិច។ សាខា​ថ្មី​មួយ​នេះ​នឹង​មាន​ប្រភេទ​កាហ្វេ​មួយ​ចំនួន​ខុស​ពី​ហាង Brown ១១ សាខា​ទៀត​នៅ​ភ្នំពេញ ដូចជា Cold Brew, Hand Drip, Syphon និង Piccolo Latte ជាដើម ដែល​មាន​នៅ​តែ Brown Roastery ភ្នំពេញ និង​សៀមរាប​ប៉ុណ្ណោះ។

 

អតិថិជន​ដែល​មាន​កាត Brown អាច​ប្រើប្រាស់​ដើម្បី​ទទួល​អត្ថប្រយោជន៍​ជាច្រើន​ដូច​គ្នា​នឹង​ Brown នៅ​ភ្នំពេញ ដែល​រាល់​ការ​ទិញ​ភេសជ្ជៈ​នឹង​ទទួល​បាន​ពិន្ទុ។

 

ចំណែក​ការ​ដេគ័រ​របស់​ហាង គឺ​យក​លំនាំ​តាម​រចនាបថ​ខ្មែរ និង​សំណង់​បែប​ទំនើប​មក​លាយ​បញ្ចូល​គ្នា​បង្កើត​ជា​ហាង​កាហ្វេ​មួយ​ដែល​ស្អាត​ប្លែក​ខុស​ពី​ហាង​កាហ្វេ​ផ្សេងៗ​ទៀត។

 

តំណាង​ផ្នែក​ទីផ្សារ​របស់ Brown ក៏​បាន​បង្ហើប​បន្ថែម​ថា អតិថិជន​ដែល​អញ្ជើញ​មក Brown Roastery Siem Reap នឹង​ភ្ញាក់​ផ្អើល​នឹង​រូបរាង ការ​រចនា​ដែល​ភ្ជាប់​ជាមួយ​សិល្បៈ​បែប​បុរាណ​របស់​ខ្មែរ​របស់​សាខា​មួយ​នេះ​ជាក់​ជា​មិន​ខាន៕

 

ហាង​កាហ្វេ Brown បើក​សាខា​ថ្មី​លើ​ទឹក​ដី​អង្គរ​ក្រុង​សៀមរាប

 

អត្ថបទ៖ ពាណិជ្ជកម្ម