១០ វិធីប្រែរាង «អ្នកម្ដាយ» មកជាស្អាតម៉ាអែម

6 Videos


១-ផឹកទឹកយ៉ាងតិច ១០-១២ កែវ
ផ្អាកភេសជ្ជៈដែលមានជាតិស្ករ សូដា ឬ សូម្បីតែទឹកផ្លែឈើ រួចងាកមកផឹកទឹកស្អាតដែលច្របាច់ក្រូចឆ្មារស្រស់បន្តិចចូលទៅ ។

២-ជ្រើសចំណីកំដរមាត់ដើម្បីសុខភាព
ដូចជាទំពាំងបាយជូរក្រៀម ពោតលីង នំស្រួយធ្វើពីហូលវីដ ឬសណ្តែកចំហុយស្ងួត ។

៣-ទទួលទានសាច់មិនជាប់ខ្លាញ់

ជ្រើសសាច់មាន់មិនជាប់ស្បែក រីឯសាច់គោនិងសាច់ជ្រូកគួរជ្រើសសាច់ចំឡកគ្មានខ្លាញ់ ។

៤-ទទួលទានធញ្ញាហារ

ដូចជានំប៉័ង ផាស្តា និង ធញ្ញាហារពណ៌ត្នោត ។

៥-កុំចាញ់បោកស្លាកអាហារ

គ្មានជាតិខ្លាញ់ (Non Fat)វាអាចសម្បូរដោយកាឡូរីពីប្រេងបន្លែឬទឹកស្ករ ។ វិធីដែលល្អគឺអានសមាសធាតុផ្សំរបស់អាហារឲ្យច្បាស់លាស់ល្អជាង ។

៦-ព្យាយាមចៀសវាងអាហារឆ្អិនស្រាប់ (Fast Food)

ឬបើអាចចៀសវាងបានត្រូវជាអាហារប្រភេទញាំបន្លែប៉ុណ្ណោះ ។

៧-ដើរហាត់ប្រាណ

ចាប់ផ្តើមហាត់ប្រាណតិចៗដោយការចេញទៅដើរលេងជាមួយកូន ១ ថ្ងៃ ១០ នាទី ដោយរទេះរុញឬឧបករណ៍ស្ពាយ ក្មេងរួចសឹមបន្ថែមជា ២០ នាទី ។

៨-រកវិធីងាយៗដែលអាចហាត់ប្រាណបានច្រើនឡើង

ដូចជាចតយានជំនិះនៅឆ្ងាយពីកន្លែងធ្វើការប្រើជណ្តើរធម្មតា ជំនួសជណ្តើរយន្តឬពេលនៅផ្ទះថែទាំកូនក៏អាចឆ្លៀតហាត់ប្រាណបានដែរ ។

៩-បំបៅដោះកូន

ដើម្បីដុតបំផ្លាញជាតិខ្លាញ់ ។ ការបំបៅដោះកូនដោយខ្លួនឯង ក្រៅពីកូនរបស់អ្នកអាចលូតលាស់បានល្អទាំងផ្នែករាងកាយនិងផ្នែកសតិបញ្ញាពីទឹកដោះម្តាយហើយ នៅផ្តល់ផលល្អចំពោះស្ត្រីជាម្តាយទៀតផង ព្រោះវាជួយដុតបំផ្លាញថាមពល បានដល់ ៥០០ កាឡូរីឯណោះ ។ បើអ្នកបំបៅដោះកូនបានយូរប៉ុនណាវាកាន់តែជួយឲ្យអ្នកដុតបំផ្លាញថាមពលបានច្រើនតាមនោះដែរ ។

១០-ចូលក្លឹបហាត់ប្រាណ

ឆ្លៀតពេលទំនេរ ២-៣ ម៉ោងដើម្បីចូលក្លឹបហាត់ប្រាណថែរក្សារាងឲ្យកាន់តែស្វែលស្អាត ៕