៣ ប៉ុស្តិ៍របស់ វីត វីត លេងទឹកជ្រោះឃើញហើយចង់ងូតក្បែរ

6 Videos


ពិធីការិនីសម្តីផ្អែមកញ្ញា វីត វីត បានបង្ហោះរូបថតចំនួន ៣ ប៉ុស្តិ៍នៅក្នុងបណ្តាញសង្គម ហ្វេសប៊ុក ដោយនាងបានថតរូបនៅក្នុងសកម្មភាពប្រលែងគេងកើយលើផ្ទាំងថ្មនៃទឹកជ្រោះដ៏ ស្រស់ស្អាត នៅខេត្តព្រះវិហារ ។ តាមរយៈរូបថតទាំងនេះមើលទៅពិតជាស្រស់ស្អាត តាមបែប ធម្មជាតិនៃជ្រោះជ្រលងព្រៃភ្នំ ដោយនាងបានបង្អួតសម្រស់ដ៏សិចស៊ី ទៅតាមសម្រស់ទឹកជ្រោះ ធម្មជាតិដែលកំពុងតែហូរត្របាញ់ធ្លាក់ចុះនោះបានញ៉ាំងឱ្យសម្រស់របស់ពិធីការិនីរូបនេះកាន់តែស្រស់ស្អាត និង ទាក់ទាញបំផុត ។

៣ ប៉ុស្តិ៍របស់ វីត វីត លេងទឹកជ្រោះឃើញហើយចង់ងូតក្បែរ

អ្នកបានឃើញរូបថតរបស់ពិធីការិនីដែលបង្ហាញភាពសិចស៊ីអមដោយទឹកជ្រោះធម្មជាតិពិតៗនោះ គឺពិតជាមានអារម្មណ៍ថា ចង់ទៅងូតលេង និង កៀកកើយក្បែរនាងខ្លាំងណាស់ ។ កញ្ញា វីត វីត បានសរសេរសារអមជាមួយរូបថតថា អ្នកណាខ្លះស្រលាញ់ធម្មជាតិ? អោយ វីត វីត សុំស្រលាញ់អ្នកនោះផង» ។

៣ ប៉ុស្តិ៍របស់ វីត វីត លេងទឹកជ្រោះឃើញហើយចង់ងូតក្បែរ

វីត វីត គឺជាពិធីការិនីមួយរូបដែលមានសម្តីផ្អែម និង មានឈ្មោះបោះសម្លេងផងដែរហើយ ដែលសព្វថ្ងៃនេះនាងបានកាន់កម្មវិធីជាច្រើននៅស្ថានីយទូរទស្សន៍អប្សរា ដែលកម្មវិធីទាំងនោះ រួមមាន៖ កម្មវិធី «កំណប់អារម្មណ៍», « អប្សរា Award», «ផ្កាយរះក្នុងសួន» និង កម្មវិធី «គ្រាប់ ពេជ្រ» ។ ក្រៅពីនេះ វីត វីត ក៏ជាពិធីការិនីមួយរូបដែរដែលមានមុខនៅក្នុងកម្មវិធីធំឯទៀត ៕ យ៉ានុ

៣ ប៉ុស្តិ៍របស់ វីត វីត លេងទឹកជ្រោះឃើញហើយចង់ងូតក្បែរ