Hazard “គ្រប់​គ្នា​សុទ្ធតែ​ចង់​សំ​លេស​ Chelsea ចោល​”

ខ្សែ​បម្រើ​ស្លាប​សញ្ជាតិ​ប៊ែលហ្ស៊ីក​របស់​ក្លឹប​ Chelsea កីឡាករ​ Eden Hazard បាន​និយាយ​ថា​វា​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ដើម្បី​ការពារ​ដំណែង​ជើង​ឯក​ ខណៈ​គ្រប់​គ្នាសុទ្ធ​តែ​ចង់​ផ្តួល​ Chelsea ឲ្យ​បាន​ ។

កីឡាករ​ Hazard បាន​ប្រាប់​ទស្សនាវដ្ដី​ Hypebest ថា​ « វា​ជា​រឿង​ពិបាក​ដើម្បី​ការពារ​ដំណែង​ជើង​ឯក​ព្រោះ​ក្លឹប​ផ្សេងៗ​តែ​ចង់​ផ្ដួល​យើង​ឲ្យ​បាន​ ហើយ​ពួក​គេ​ចង់​សំ​លេស​យើង​ចោល​តែ​ម្ដង​ » ។

Hazard បន្ថែម​ថា​ « ពួក​យើង​បាន​ធ្វើ​យ៉ាង​អស្ចារ្យ​កាល​ពី​រដូវ​កាល​មុន​ ប្រសិន​បើ​នៅ​រដូវ​កាល​នេះ​យើង​អាច​ធ្វើ​បាន​ដូច​រដូវ​កាល​មុន​វា​ពិត​ជា​ល្អ​ណាស់​ » ។

គួរ​បញ្ជាក់​ថា​ក្លឹប​ Chelsea បាន​ចាប់​ផ្ដើម​នៅ​រដូវ​កាល​២០១៥-២០១៦​នេះ​ហាក់​មិន​សូវ​បាន​ល្អ​សោះ​ដោយ​៤​ប្រកួត​កន្លង​មក​ឈ្នះ​តែ​១​ប្រកួត​ប៉ុន​នោះ​ ខណៈ​ចាញ់​ដល់​ទៅ​២​ប្រកួត​ ហើយ​មាន​តែ​៤​ពិន្ទុ​ប៉ុនោះ​ដែល​ចាញ់​ក្លឹប​កំពូល​តារាង​ Man City ដល់​ទៅ​៨​ពិន្ទុ​ឯណោះ​ ៕

ប្រភព ៖​ 
ប្រែសម្រួល ៖ វិចទ័រ

  • Hazard “គ្រប់​គ្នា​សុទ្ធតែ​ចង់​សំ​លេស​ Chelsea ចោល​”已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:បច្ចេកវិទ្យា
Tags: