ចំណុច​៥​យ៉ាង​ដែល​អ្នក​មាន​ធ្វើ​ជា​មួយ​និង​លុយ​របស់​ពួកគេ​ ដែល​អ្នក​គួរ​រៀន​ធ្វើ​ដែរ

មានចំណុចជាច្រើនដែលអ្នកអាចរៀនសូត្រពីអ្នកមានអំពីរបៀបគ្រប់គ្រង និងប្រើប្រាស់លុយរបស់ពួកគេហើយផ្អែកតាមលទ្ធផលនៃការស្ទង់មតិអ្នកមានជាច្រើន ខាងក្រោមនេះ គឺជារបៀប៥យ៉ាង ដែលអ្នកមានធ្វើជាមួយនិងលុយរបស់គេ ដែលអ្នកផ្ដល់ដំបូន្មានខាងហិរញ្ញវត្ថុគិតថា អ្នកគួរតែធ្វើដែរ៖

១. ពន្យារពេលការធ្វើអ្វីដែលគ្រាន់តែជាការពេញចិត្ត

ក្នុងចំណោមអ្នកវិនិយោគដែលមានលុយច្រើន១០ នាក់ មានជាង៨នាក់បានលើកឡើងថា ការវិនិយោគក្នុងគោលដៅរយៈពេលវែង គឺប្រសើរជាងការផ្ដល់ទុនវិនិយោគលើអ្វីដែលជាការពេញចិត្តចង់បាន ឬត្រូវការក្នុងពេលបច្ចុប្បន្ន។ ប្រសិនបើអ្នកចំណាយមុន ហើយសន្សំនៅអ្វីដែលនៅសល់នោះ នៅទីបញ្ចប់អ្នកនឹងឃើញថា គ្មានអ្វីដែលនៅសេសសល់ទេ។

ឧទាហរណ៍ ៖ ប្រសិនបើអ្នកដាក់លុយរបស់នាក់ចំនួន១០០ដុល្លារ សន្សំសម្រាប់ពេលចូលនិវត្តន៍ជារៀងរាល់ខែ អ្នកនឹងមានលុយនៅសល់ចំនួនប្រហែល៤០,០០០ដុល្លារ នៅរយៈពេល២០ក្រោយ ដោយសន្មតថា មានការប្រាក់ត្រលប់មកវិញ៥%។ ផ្ទុយទៅវិញ បើអ្នកយកលុយ១០០ដុល្លារនេះចំណាយសម្រាប់អ្វីដែលអ្នកចង់បានរៀងរាល់ខែវិញនោះ អ្នកមិនមានសល់លុយនោះទេ ប៉ុន្តែសូមបញ្ជាក់ថា ការចំណាយទីនេះ គឺមិនសំដៅលើការចំណាយលើអាហារ លំនៅឋាន សំលៀកបំពាក់ និងចំណាយសម្រាប់តម្រូវការជាមូលដ្ឋាននោះទេ។

២. ប្រើប្រាស់ក្រេឌីតដោយត្រឹមត្រូវ

អ្នកមាន២នាក់ក្នុងចំណោម៣ នាក់ដែលត្រូវបានសាកសួរបានប្រាប់ថា ត្រូវចេះប្រើប្រាស់ក្រេឌីតធ្វើជាវិធីសមរម្យមួយសម្រាប់ការកសាងទ្រព្យសម្បត្តិរបស់ខ្លួន ហើយ៤ ក្នុងចំណោម៥នាក់ បានប្រាប់ថា ពួកគេដឹងថា ប្រើប្រាស់ក្រេឌីតជាប្រយោជន៍ដល់ហិរញ្ញវត្ថុរបស់គេដោយរបៀបណា និងពេលណា។

ឧទាហរណ៍ សម្រាប់អ្នកដែលត្រូវបង់លុយក្រេឌីតកាតជារៀងរាល់ខែនោះ គួរប្រើប្រាស់នូវ Reward Card, Earn Cash ឬក៏ការលើកទឹកចិត្តផ្សេងទៀតសម្រាប់ការចំណាយដោយប្រើប្រាស់ក្រេឌីតកាតរបស់ខ្លួន។ ម្យ៉ាងទៀត ក្នុងការបង់សងបំណុលអ្នកក៏ត្រូវគិតពីអត្រាការប្រាក់ផងដែរ ប្រសិនបើកម្ចីនោះមានការប្រាក់ទាបទេ អ្នកអាចជ្រើសបង់ជាដំណាក់កាលម្ដងបន្តិច ហើយយកលុយនោះត្រូវប្រើ ឬសន្សំដែលផ្ដល់ការប្រាក់ច្រើនជាង។

៣. ប្រើប្រាស់នូវយុទ្ធសាស្ត្រទិញហើយកាន់ខ្ជាប់ឲ្យបានរយៈពេលយូរ

៨៥%នៃអ្នកមានដែលត្រូវបានសាកសួរ បានបញ្ជាក់ថា គេបានជោគជ័យដោយគេប្រើវិធីសាស្ត្រទិញ ហើយកាន់ខ្ជាប់ឲ្យបានយូរ ដោយក្នុងនោះ ប្រសិនបើគេទិញយកការវិនិយោគអ្វីមួយហើយ ត្រូវប្រកាន់ខ្ជាប់ធ្វើវាឲ្យបានច្រើនឆ្នាំ។ ឧទាហរណ៍ ប្រសិនបើអ្នកទិញក្រុមហ៊ុន ឬភាគហ៊ុនរបស់ក្រុមហ៊ុនដែលល្អ នោះត្រូវកាន់ខ្ជាប់ឲ្យបានយូរ ព្រោះថាវានឹងល្អប្រសើរឡើងក្នុងពេល១០ឆ្នាំ ២០ឆ្នាំ ឬ៣០ឆ្នាំពីពេលឥលូវ។

៤. សម្រេចចិត្តវិនិយោគដោយគិតគូរពីរឿងពន្ធ

ជាងពាក់កណ្ដាលនៃអ្នកមាន បានយល់ដូចគ្នាថា ការសម្រេចចិត្តវិនិយោគដោយមានការគិតគូរពីកត្តាពន្ធ មានភាពល្អប្រសើរជាងការដែលស្វែងរកតែប្រាក់ចំណេញដោយមិនបានគិតគូរពីបញ្ហាពន្ធ ព្រោះថាវាធ្វើឲ្យអ្នកដឹងថាអ្នកបានចំណេញប៉ុន្មានពិតប្រាកដបន្ទាប់ពីទូទាត់ពន្ធរួចរាល់ ហើយប្រសិនបើអ្នកគ្រប់គ្រងបញ្ហាពន្ធនេះមិនបានល្អទេ នោះអាចនឹងធ្វើឲ្យអ្នកមានការខាតបង់។

៥. វិនិយោគលើទ្រព្យសកម្មរូបី

ប្រហែលពាក់កណ្ដាលនៃអ្នកមានដែលបានសាកសួរ បានលើកថា ពួកគេមានទ្រព្យសកម្មរូបី ដោយការវិនិយោគលើអចលនទ្រព្យ ឬដីកសិកម្ម ដែលអាចផ្ដល់នូវប្រាក់ចំណូលដល់ពួកគេ ឬដែលអាចមានតម្លៃកើនឡើងជាប្រចាំ។

ប្រែសម្រួល៖ Sophany
ប្រភព៖

  • ចំណុច​៥​យ៉ាង​ដែល​អ្នក​មាន​ធ្វើ​ជា​មួយ​និង​លុយ​របស់​ពួកគេ​ ដែល​អ្នក​គួរ​រៀន​ធ្វើ​ដែរ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:ជីវិតនិងសង្គម
Tags: