អ្នកនាង យ៉ាន លីនដា និង កូនស្រី Cover បទ Flashligh យ៉ាង​ពិរោះ​ល្បី​ពេញ Facebook

មួយ​រយះ​ចុង​ក្រោយ​នេះ គេ​សង្កេត​ឃើញ​ពី​រឿង​រ៉ាវ​​ដែល​ទាក់​ទង​ទៅ​នឹង​គ្រួសារ របស់​អ្នកនាង យ៉ាន លីនដា នៅ​ក្នុង​កាសែត ទស្សនាវដ្តី ក៏ដូចជា​វេបសាយ​ជា​ច្រើន ប៉ុន្តែ CAMBOMAG សូម​មិនលើក​យក​រឿង​ទាំង​នោះ​មក​និយាយ​ឡើយ អ្វី​ដែល​​ CAMBOMAG ចង់​និយាយ​នៅ​ពេល​នេះ​គឺ​ជា​បទ​ចម្រៀង​មួយ​បទ ដែល​អ្នក​នាង ក៏​ដូចជា កូនស្រី ធ្វើ​ការ​ច្រៀង​ជាមួយ​គ្នា​គឺបទ Flashlight ។

បទ Flashlight ដែល​​ត្រូវ​បាន​អ្នកនាង យ៉ាន លីនដា និង​កូនស្រី​ ​ច្រៀង​​ត្រូវ​បាន​បង្ហោះ​ចូល​ទៅ​ក្នុង​គណនី​ Facebook របស់​អ្នកនាង​ផ្ទាល់ ហើយ​ត្រូវបាន​អ្នក​គាំ​ទ្រ ជា​ច្រើន Comment សរសើេរ​ថា ពិត​ជា​ច្រៀង​បាន​ពិរោះ ហើយ​បាន​ធ្វើ​ការ​ចុច Like និង​​ចែក​រំលែក​ជា​ច្រើន​នាក់​ផង​ដែរ។

This song is for all my family, friends and fans around the globe. Veronica and I would like to sincerely thank all that’s been so supportive of us you know who you are, and this is our gift to you!! Definitely our flashlight during our darkest times ❤️ Hope you all enjoy our duet cover of Flashlight!! ( by Jessie J )

Posted by on Tuesday, June 30, 2015

គួរ​បញ្ជាក់​ផង​ដែរ​ថា Flashlight គឺជា​​បទ​ចម្រៀង​ដ៏​ពេញ​និយម​មួយ​របស់​តារា​ចម្រៀង​អាមេរិក Jessie J  ហើយ​ក៏មាន​មនុស្ស​ជា​ច្រើន​ស្គាល់​តាម​រយៈ​ខ្សែរ​ភាព​យន្ត​មួយ​ដែល​មាន​ចំនង​ជើង​ថា  Pitch perfect 2៕

  • អ្នកនាង យ៉ាន លីនដា និង កូនស្រី Cover បទ Flashligh យ៉ាង​ពិរោះ​ល្បី​ពេញ Facebook已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:ជីវិតនិងសង្គម
Tags: