៦ វិធីថែរក្សាសម្រស់ចុងក្រចក

6 Videos


ការទុកក្រចកឲ្យវែងគឺជាទីពេញនិយមរបស់ស្ត្រីនាពេលបច្ចុប្បន្នដូចនេះចុងក្រចកស្អាតគឺជារឿងចាំបាច់មួយ ។ ប៉ុន្តែការប្រើផលិតផលពាក់ព័ន្ធនឹងក្រចកយូរពេកអាចធ្វើឲ្យក្រចករងការប៉ះពាល់ខ្លាំងអាចបណ្តាលឲ្យឆ្លងមេរោគធ្វើឲ្យក្រ ចកមានសភាពខុសពីធម្មតាងាយបាក់រហែកធ្វើឲ្យមើលទៅមិនស្រស់ស្អាត ។ការទុកក្រចកឲ្យវែងសស្អាតមិនមែនជារឿងពិបាកនោះឡើយគឺគ្រាន់តែអ្នកប្រើតិចនិកមួយចំនួនដូចខាងក្រោម … ។

១-សម្អាតឲ្យបានស្អាត
សម្អាតក្រចកនិងគល់ក្រចកដោយប្រើច្រាសតូចៗឬអាចប្រើថ្នាំដុសធ្មេញប្រភេទជួយឲ្យធ្មេញសបន្តិចក៏បានដើម្បីឲ្យក្រ ចកភ្លឺស្អាតជាងមុនបន្តិចដោយអ្នកគួរធ្វើបែបនេះឲ្យបានម្តងក្នុងមួយថ្ងៃ ។

២-សម្អាតដោយប្រើថ្នាំដុសធ្មេញ
អ្នកគួរប្រើថ្នាំគ្រាប់សម្រាប់សម្អាធ្មេញសិប្បនិម្មិត(Dentur Tablets)លាយជាមួយទឹកកន្លះចានចង្កឹះរួចត្រាំម្រាមដៃក្នុងនោះឲ្យបាន ៥ នាទី ។ អ្នកគួរធ្វើបែបនេះរៀងរាល់ថ្ងៃឲ្យបាន ១ សប្តាហ៍ ។

៣-ប្រើក្រូចឆ្មារ
ពុះក្រូចឆ្មាររួចដាក់វាក្នុងចានចង្កឹះនិងចាក់ទឹកក្តៅឧណ្ហៗចូលទៅរួចត្រាំក្រចកឲ្យបាន ៥ នាទី ។ ក្រូចឆ្មារនឹងជួយលាងជម្រះវត្ថុកខ្វក់នានាចេញពីក្រចកបានយ៉ាងប្រសើរ ។

៤-សម្អាតជាប្រចាំ
អ្នកត្រូវសម្អាតក្រចកជាប្រចាំរៀងរាល់ថ្ងៃនិងព្យាយាមទុកឲ្យក្រចកស្ងួតគ្រប់ពេលព្រោះបើក្រចកសើមមេរោគអាចនឹងតោងជាប់នឹងជ្រាបចូលសាច់ក្រចកបានយ៉ាងងាយ ។

៥-បំប៉នដោយលាបឡេ
អ្នកត្រូវបំប៉នក្រចកដោយលាបឡេជាប្រចាំរៀងរាល់ថ្ងៃព្រោះធ្វើដូចនេះក្រចកនឹងមានសំណើមរឹងមាំនិងសបានយូរ ។

៦-ប្រយ័ត្នចំពោះការប្រើទឹកថ្នាំលាងក្រចក
អ្នកគួរកុំប្រើទឹកថ្នាំលាងក្រចកញឹកញាប់ ព្រោះវាមានសារធាតុគីមីដែលគេហៅថា អាសេតូន(Acetone)អាចបំផ្លាញស្រទាប់ក្រៅរួមទាំងជាតិប្រេងធម្មជាតិដែលស្រោបស្បែកជុំវិញក្រចកថែមទៀតរហូតធ្វើឲ្យក្រចកស្ងួតនិងមើលទៅទ្រុឌទ្រោមមិនសស្អាតដូចការចង់បាននោះឡើយ ៕