សារប្រយោជន៍ “សូដា” ក្នុងជីវភាពប្រចាំថ្ងៃ ដែលអ្នកមិនដែលដឹង

ធ្វើឲ្យនំពុម្ភ និងនំអាកោឡើងប៉ោងល្អ :

ប្រសិនបើចង់ឲ្យនំឡើងល្អ ចូរសាកល្បង់ប្រើទឹក សូដាជំនួសទឹកសុទ្ធ តាមបរិមាណដែលត្រូវប្រើរូបមន្ត អ្នកប្រាកដជាចម្លែកចិត្តថា នំដែល អ្នកចូលចិត្តចេញមកទន់ ហើយឡើងប៉ោងធំល្អស្ទើរមិនគួរឲ្យជឿ។

ផ្តល់សារធាតុរ៉ែ ដល់ដើមឈើ :

ទឹកសូដាដែលនោសល់ សាកល្បងយកមកស្រោចដើម ឈើអ្នក។ សារធាតុរ៉ែក្នុងទឹកសូដា នឹងជួយឲ្យដើមឈើលូតលាស់ល្អ ហើយទទួលបាន ប្រយោជន៍ខ្ពស់បំផុត ពិសេសបើសិនជាអ្នកស្រោចដើមឈើ ប្រហែល១សប្តាហ៍ម្តង។

កម្ចាត់ស្នាមប្រឡាក់សំពត់ :

អ្នកអាចសម្អាតស្នាមប្រឡាក់នៅសំពត់ក្រណាត់បាន ដោយ ចាក់ទឹកសូដាលើស្នាមប្រឡាក់ ហើយញីៗតិចៗ ឬអាចញីឲ្យខ្លាំងបន្តិច ដើម្បីកម្ចាត់ស្នាម ដិតប្រតាកលើកម្រាលព្រំ ឬក្រណាត់ដែលស្តើងៗ។

បកគ្រំសមុទ្រ :

បើអ្នកចូលចិត្តពិសាគ្រំសមុទ្រ ប៉ុន្តែពិបាកបក ចូលត្រាំក្នុងទឹកសូដា មុនពេលបកសំបកវា វាមិនបើកសំបកភ្លាមៗទេ តែអ្នកនឹងអាចបក ឬហែកសំបកវាបានងាយស្រួលជាងមុន។

សម្អាតរតនវត្ថុមានតម្លៃ :

ពេជ្រ ត្បូងទទឹម ឬមរកត អ្នកអាចធ្វើឲ្យវាស្អាត ភ្លឺថ្លាបាន ដោយគ្រានតែយកវាដាក់ក្នុងកែវ ហើយចាក់ទឹកសូដាចូល ត្រាំទុកមួយយប់។

សម្អាតកញ្ចក់មុខរថយន្ត :

យកទឹកសូដា ដាកដប់ស្ប្រៃយ៍ទុក្នុងរថយន្ត ហើយប្រើវា ដើម្បីចម្ចាត់ស្នាំប្រឡាក់រងើមលើកញ្ចក់រថយន្តនឹងអាចសម្អាតបានយ៉ាងងាយ និងឆាប់។

ដោយ៖ NEA
ប្រភព៖ RD | Reader’s Digest

  • សារប្រយោជន៍ “សូដា” ក្នុងជីវភាពប្រចាំថ្ងៃ ដែលអ្នកមិនដែលដឹង已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:ចំនេះដឹង
Tags: