LVG ៖ ខ្ញុំ​នៅ​តែ​ជា​គ្រូ​បង្វឹក​ដ៏​ល្អ​មួយ​រូប​ក្នុង​ពិភព​លោក​

យើងឃើញថាក្រោមការដឹកនាំរបស់លោក Luis van Gaal ២ឆ្នាំកន្លងមកនេះក្លឹប Manchester United ពុំទាន់បានឈ្នះពានអ្វីមួយនៅឡើយទេ ខណៈមានពាក្យចចាមអារ៉ាមទាក់ទងនឹងលោក Luis van Gaal អាចនឹងត្រូវបណ្ដេញចេញផងដែរ ។ តែយ៉ាងណាថ្មីៗនេះគ្រូបង្វឹករបស់ក្លឹប Manchester United រូបនេះបានលើកឡើងថាលោកគឺនៅតែជាគ្រូបង្វឹកដ៏ល្អមួយរូបដដែលនៅក្នុងពិភពលោក ។

ដោយលោក Van Gaal បាននិយាយថា « ក្នុងអំឡុងពេលប៉ុន្មានខែចុងក្រោយនេះមានសារព័ត៌មានជាច្រើនបានចុះផ្សាយថាខ្ញុំនឹងត្រូវក្លឹបបណ្ដេញចេញ តែសម្រាប់ខ្ញុំវាក្លាយទៅជារឿងសាមញ្ញទៅហើយ » ។

Van Gaal បន្តថា « តែយ៉ាងណានៅរដូវកាលនេះខ្ញុំបានព្យាយាមយ៉ាងខ្លាំងជាមួយកីឡាករហើយពេលនេះយើងកំពុងបន្តប្រជែងដើម្បីមានឱកាសលេង Champion League នៅរដូវកាលក្រោយ ។ ហើយម្យ៉ាងវិញទៀតយើងសង្ឃឹមថាពួកយើងនឹងអាចឈ្នះពាន FA Cup នៅរដូវកាលនេះឲ្យបាន ។ ខ្ញុំចង់និយាយថាខ្ញុំនៅតែមានអំនួតនូវអ្វីដែលខ្ញុំបានធ្វើ ហើយខ្ញុំគិតថាខ្ញុំនៅតែជាគ្រូបង្វឹកដ៏ល្អមួយរូបក្នុងពិភពលោក » ។

សូមបញ្ជាក់ថាបច្ចុប្បន្ន Man Utd ឈរនៅចំណាត់ថ្នាក់លេខ៥ក្នុងតារាង Premier League ហើយពួកគេចាញ់ពិន្ទុក្លឹបលេខ៤គឺ Man City ចំនួន៤ពិន្ទុខណៈ Man Utd នៅសល់ការប្រកួត៣សប្ដាហ៍ហើយ Man City នៅសល់ការប្រកួត២សប្ដាហ៍ប៉ុណ្ណោះ ដូចនេះ Man Utd នៅមានសង្ឃឹមប្រជែងឱកាសឈរនៅលេខ៤ដើម្បីអាចលេង Champion League បើសិន Man Utd អាចឈ្នះទាំង៣ប្រកួត ហើយ Man City ស្មើ១ប្រកួតក្នុងចំណោមការប្រកួត២សប្ដាហ៍នោះ តែយ៉ាងណាវាមិនងាយស្រួលនោះទេ ។

ហើយអ្វីដែលជាក្ដីសង្ឃឹមចុងក្រោយ Man Utd រដូវកាលនេះគឺពួកគេបានឈានដល់ប្រកួតវគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់ FA Cup ដែលត្រូវប៉ះជាមួយក្លឹប Crystal Palace ។ ខណៈដែលការប្រកួតនោះធ្វើឡើងនៅថ្ងៃទី២១ខែឧសភាខាងមុខនេះ ។

ចាំមើលទាំងអស់គ្នាតើ Man Utd អាចធ្វើបានល្អប៉ុណ្ណាក្នុងការប្រកួតប៉ុន្មានចុងក្រោយនេះ ? ហើយតើពួកគេអាចឈ្នះពាន FA Cup បានអត់ ?

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • LVG ៖ ខ្ញុំ​នៅ​តែ​ជា​គ្រូ​បង្វឹក​ដ៏​ល្អ​មួយ​រូប​ក្នុង​ពិភព​លោក​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:ចំនេះដឹង
Tags: