ដេញ​តាម​ចាប់​សត្វ​ Pokémon បែរ​ជា​ចាប់​​បាន​ទាំង​កាបូប​ដែល​មាន​​លុយ​ ១០ ម៉ឺន​ដុល្លារ

ខណៈដែលមនុស្សជាច្រើនបានជួបប្រទះគ្រោះថ្នាក់ដោយសារការលេង Pokémon Go ក្មេងប្រុសអាយុ ១៣ ឆ្នាំម្នាក់បែរជាមានសំណាងរើសបានលុយ ១០ ម៉ឺនដុល្លារដោយសារលេងហ្គេម Pokémon Go នេះទៅវិញ។

បើតាមការបញ្ជាក់របស់ឪពុកក្មេងប្រុសដែលគាត់មានឈ្មោះថា Garrett Giles បានឲ្យដឹងថា ក្មេងប្រុសដ៏មានសំណាងម្នាក់នោះមានឈ្មោះថា Marcus Giles ។ ជារៀងរាល់ថ្ងៃគេតែងតែលេងហ្គេម Pokémon Go ហើយគេចាប់បានសត្វ Pokémon បានមួយចំនួនផងដែរ ដោយការស្វែងរកនៅក្នុង Apartment ក៏ដូចជានៅខាងក្រៅ។

លោក Garrett បានបន្តដោយអារម្មណ៍ភ្ញាក់ផ្អើលថា “ប៉ុន្តែនៅថ្ងៃមួយនៅពេលដែលកូនប្រុសរបស់ខ្ញុំតាមចាប់សត្វ Pokémon គេមិនត្រឹមតែចាប់បានសត្វ Pokémon នោះទេ គេថែមទាំងចាប់បាន កាបូបដែលមានលុយ ដែលនៅក្នុងនោះមានលុយចំនួន ១០ ម៉ឺនដុល្លារថែមទៀតផង ដែលកាបូបនោះត្រូវបានរកឃើញនៅក្នុងធុងសំរាម។ ជាឪពុកម្ដាយរបស់គេម្នាក់ពួកគេខ្ញុំគ្មានអ្វីក្រៅពីអារម្មណ៍ភ្ញាក់ផ្អើល និងរំភើបនោះទេ”។

ប៉ុន្តែលោក Garrett និងភរិយាមិនចង់រក្សាទុកប្រាក់ទាំងនោះទេ គាត់មានបំណងប្រគល់ប្រាក់ទាំងនោះទៅឲ្យប៉ូលិសដើម្បីស្វែងរកម្ចាស់របស់វា ពួកគាត់គិតថា លុយទាំងនោះមានចំនួនច្រើនណាស់ម្ចាស់របស់វាប្រហែលជាកំពុងតែកើតទុក្ខព្រោះតែបាត់បង់ប្រាក់ទាំងនោះ ហើយគាត់សង្ឃឹមថាការប្រគល់ប្រាក់ទៅឲ្យម្ចាស់ដើម នឹងធ្វើឲ្យម្ចាស់លុយមានជីវិតកាន់តែប្រសើរឡើង។ ប៉ុន្តែ Marcus ហាក់មានអារម្មណ៍មិនសប្បាយចិត្តនោះទេ ប៉ុន្តែគេក៏មិនបានហាមឃាត់ឲឪពុកម្ដាយរបស់គេក្នុងការធ្វើបែបនះនោះដែរ ៕

ប្រភព ៖

  • ដេញ​តាម​ចាប់​សត្វ​ Pokémon បែរ​ជា​ចាប់​​បាន​ទាំង​កាបូប​ដែល​មាន​​លុយ​ ១០ ម៉ឺន​ដុល្លារ已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:កីឡា
Tags: