អីយ៉ា​ Gareth Bale អាច​និង​ត្រូវ​សម្រាក​ពី​ការ​ប្រកួត​មួយ​រយៈ​

ក្លឹប​ Real Madrid បាន​បញ្ជាក់​ថា​កីឡាករ​ Gareth Bale កំពុង​មាន​បញ្ហា​របួស​កំភួន​ជើង​ខណៈ​ក្លឹប​មួយ​នេះ​មិន​ទាន់​បាន​បញ្ជាក់​ពេល​ណា​រូប​គេ​ត្រលប់​មក​ចូល​លេង​វិញ​បាន​នៅ​ឡើយ​ទេ​ ។

កីឡាករ​ Bale បាន​រង​របួស​អំឡុង​ពេល​នៃ​ការ​ប្រកួត​ជើង​ទី​១​នៃ​ពាន​រង្វាន់​ UEFA Champion League ដែល​ Real Madrid បាន​យក​ឈ្នះ​ដោយ​លទ្ធផល​៤​ទល់​នឹង០​លើ​ក្លឹប​ Shaktar Donetsk ។

ខណៈ​យោង​តាម​គេហទំព័រ​របស់​ក្លឹប​ Real Madrid បាន​សរសេរ​ថា​ « បន្ទាប់​ពី​ការ​ធ្វើ​តេស្ត​នៅ​ថ្ងៃ​នេះ​លើ​ Gareth Bale នៅ​ឯ​មន្ទីរពេទ្យ​ Sanitas La Moraleja បាន​បញ្ជាក់​ថា​រូប​គេ​កំពុង​មាន​របួស​កំភួន​ជើង​ហើយ​កំពុង​ស្ថិត​ក្នុង​ការ​វាយ​តម្លៃ​ » ។

ចំពោះ​គ្រូ​បង្វឹក​របស់​ក្លឹប​ Real Madrid លោក​ Rafa Benitez បាន​និយាយ​ថា​ « Bale កំពុង​មាន​បញ្ហា​របួស​កំភួន​ជើង​ ហើយ​វា​ស្រដៀង​ទៅ​នឹង​របួស​របស់​គេ​កាល​ពី​ឆ្នាំ​មុន​ ដូចនេះ​យើង​ត្រូវ​រង់​ចាំ​រហូត​ដល់​គេ​ជា​សះ​ស្បើយ​មក​វិញ​១០០% » ។

ដោយ​ឡែក​កីឡាករ​ Sergio Ramos ក៏​កំពុង​ជួប​បញ្ហា​របួស​ស្មា​ក្នុង​ការ​ប្រកួត​ដូច​គ្នា​នេះ​ផង​ដែរ​ ខណៈ​ក្លឹប​ក៏​មិន​ទាន់​អាច​កំណត់​ការ​ត្រលប់​ចូល​ហ្វឹកហាត់​បាន​ដូច​គ្នា​តែ​សង្ឃឹម​ថា​ Ramos និង​ត្រលប់​ហ្វឹក​ហាត់​វិញ​បាន​ក្នុង​រយៈ​ពេល​តិច​ជាង​១០​ថ្ងៃ​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • អីយ៉ា​ Gareth Bale អាច​និង​ត្រូវ​សម្រាក​ពី​ការ​ប្រកួត​មួយ​រយៈ​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:កីឡា
Tags: