គំនិត​ថ្មី​ក្នុង​ការ​ដាំ​រុក្ខជាតិ​បែប​សិល្បៈ​នៃ​ការ​កែ​ច្នៃ

ការ​ព្រួយ​បារម្ភ​ពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​កាន់​តែ​កើន​ឡើង​ក្នុង​ការ​យក​មក​ធ្វើ​ជា​គ្រឿង​សង្ហារិម​ដែល​បាន​ធ្វើ​ឲ្យ​មាន​ការ​ថយ​ចុះ​នៃ​បរិមាណ​ព្រៃឈើ​ដែល​បាន​ប៉ះពាល់​ដល់​បរិស្ថាន​។ដោយ​ហេតុ​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​រចនា​ម៉ូដ​ជន​ជាតិ​អង់គ្លេស ​មាន​ឈ្មោះ​ថា​លោក​ Gavin Munro បាន​ស្វែង​រក​វិធី​ដើម្បី​ធ្វើ​ឱ្យ​មាន​ការ​កែ​ច្នៃ​គ្រឿង​សង្ហារិម​ដែល​ប្រកប​ដោយ​និរន្តរភាព។គាត់​បាន​បង្កើត​គម្រោង​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​និង​អស្ចារ្យ​ផង​នោះ​។​

គាត់​បាន​ប្រើ​ជ័រ​ប្លាស្ទិកនិង​ដែក​ក្នុង​​កែច្នៃ​ដើម្បី​ឱ្យ​ដើមឈើ​ដែល​ដាំ​បាន​ដុះ​នៅ​ក្នុង​សំណុំ​បែប​បទ​ជា​រាង​កៅអី​ តុ​និង​ចង្កៀង​ដែល​គាត់​បាន​ពុត​វា​។ជា​មួយ​នឹង​គម្រោង​របស់​គាត់ Munro បាន​ដាក់​តាំង​តុ​និង​កៅអី​នៅ​ក្នុង​ទីធ្លា​ផ្ទះ​របស់​គាត់​។ហើយ​គាត់​រំពឹង​ថា​នឹង​អាច​ជំរុញ​ការ​កែច្នៃ​នេះ​ឲ្យ​មាន​ការ​កើន​បាន​ឡើង​ប្រហែល​ 400 ​បន្ថែម​នៅ​ឆ្នាំ ​2017​។ ដោយ​គាត់​បាន​សង្កេត​ឃើញ​ថា​ត្រូវ​ចំណាយ​ពេល​ពី​បី​ទៅ​បួន​ឆ្នាំ​ដើម្បី​ឲ្យ​ដើម​ឈើ​បាន​រីក​លូតលាស់​ដែល​អាច​យក​មក​ច្នៃ​ជា​គ្រឿង​សង្ហារិម​បាន​ល្អ​។

អត្ថបទ៖ Samrach

ប្រភព៖

  • គំនិត​ថ្មី​ក្នុង​ការ​ដាំ​រុក្ខជាតិ​បែប​សិល្បៈ​នៃ​ការ​កែ​ច្នៃ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:វីដេអូ
Tags: