Myolie Wu រៀបមង្គលការ​ហើយ!

Generated by IJG JPEG Library

នាឱកាស​ចុង​ឆ្នាំ​២០១៥​នេះ​ វាពិត​ជា​រឿង​ដ៏គួរ​ឲ្យ​អបអរ​បំផុត​មួយ ចំពោះ​អាពាហ៍ពិពាហ៍​របស់​​កំពូល​តារា​ឯក​ស្រី​ហុង​កុង​មួយរូប​ ​ប្រចាំ​​ដួង​ចិត្ត​ទស្សនិកជនខ្មែរ ។ ក្នុង​វ័យ៣៦ឆ្នាំ អ្នកនាង Myolie Wu បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​លោក Philip Lee កាលពី​ថ្ងៃ​ច័ន្ទ ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៥ ក្នុង​បរិយាកាស​យ៉ាង​កក់ក្ដៅ​ជាទីបំផុត​។

ក្នុង​ថ្ងៃ​មង្គលនេះ នាង​បាន​បង្ហោះ​រូបភាព មួយសន្លឹក ថតត្រឹមមុខ ដោយ​គ្រងសម្លៀកបំពាក់​​ប្រពៃណី​ចិន យ៉ាងស្រស់ស្អាតមួយឈុត​។ ភ្ជាប់​នឹងរូបភាព​មួយសន្លឹក ដែលបង្ហោះ​លើ​ Instagram ផ្ទាល់ខ្លួននោះ​ នាងបាន​ដាក់​​វាចា​ថា “​ខ្ញុំ​ត្រៀម​ខ្លួនរួចហើយ” ដែល​នេះ​បង្ហាញ​ពី​ ទឹកចិត្ត​រំភើប សប្បាយរីករាយ​ទទួល​ស្វាគមន៍​ជិវិត​អាពាហ៍​ពិពាហ៍​ថ្មីរបស់​នាង។

ចំណែក​អ្នកកំដរ​ខាង​ស្រីវិញ សុទ្ធ​សឹង​តែ​ជា​មិត្តភក្ដិ​ជិតស្និត​របស់​ Myolie Wu ដែល​រាប់​អាន​គ្នា​យ៉ាង​ស្អិតល្មួត​​ក្នុងការ​ងារ​ នៅ​​​វិស័យភាពយន្ដ​​ TVB។ សមាសភាព​អ្នកកំដរ​កូនក្រមុំមានដូចជា​ ៖​ Nancy Wu, Mandy Wong, Sire Sze Ma, Selena Li, Elaine Yiu និង Paisley Wu។

គ្រប់គ្នា​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​មង្គលការ​អាពាហ៍ពិពាហ៍​ Myolie&Philip សុទ្ធ​តែ​បង្ហាញ​ពី​បីតិសោមនស្ស​រីករាយ ចំពោះ​គូស្នេហ៍នេះ។ តំណាងឲ្យ​​អ្នកគាំទ្រ​របស់​អ្នកនាង​ នៅ​កម្ពុជាគ្រប់រូប​ ខេមបូមេក​ ក៏​សូម​ជូន​ពរ​ឲ្យ​ ស្វាមី​ភរិយាថ្មី មួយ​គូ​នេះ រក្សា​​ក្ដីស្នេហ៍​បាន​ជា​អមតៈ ប្រកបដោយ​សុខ​សុភមង្គល​ជា​និរន្ត។