ថាម៉េច​ ! Pep Guardiola ធ្លាប់​ធ្វើ​ឲ្យ​ Sir Alex Ferguson និង​ Man Utd អន់​ចិត្ត​កាល​ពី​ឆ្នាំ​២០០១​

សម្រាប់លោក Sir Alex Ferguson និង Pep Guardiola ជាទូទៅពួកគាត់មិនបង្ហាញអាកប្បកិរិយាមិនល្អអ្វីនោះទេ ហើយ Pep ក៏ធ្លាប់ជាជម្រើសរបស់ Sir Alex ដែលចង់តែងតាំងជាគ្រូបង្វឹក Man Utd កាលពីឆ្នាំ២០១៣ដែរ ។

ក៏ប៉ុន្តែថ្មីៗនេះគេហំព័រមួយដែលមានឈ្មោះថា GMS បានទម្លាយឲ្យលោក Pep Gaurdiola ដែលគ្រូបង្វឹករបស់ Man City បច្ចុប្បន្នធ្លាប់បានធ្វើឲ្យ Sir Alex និងក្លឹប Man Utd អន់ចិត្តជាខ្លាំងជាមួយគាត់កាលពីឆ្នាំ២០០១កាលគាត់ស្ថិតនៅជាកីឡាករ Barcelonaនៅឡើយ ។

ថាម៉េច​ ! Pep Guardiola ធ្លាប់​ធ្វើ​ឲ្យ​ Sir Alex Ferguson និង​ Man Utd អន់​ចិត្ត​កាល​ពី​ឆ្នាំ​២០០១​

តាមប្រភពពីភ្នាក់ងារផ្ទាល់របស់ Pep ផ្ទាល់កាលនោះគឺលោក Josep Maria បាននិយាយថា « Pep ធ្លាប់ត្រូវក្លឹប Man Utd ចង់បានទៅកាន់ក្លឹបខ្លួនខ្លាំងកាលពីឆ្នាំ២០០១ ដោយកាលនោះ Man Utd បានព្យាយាមរកឱកាសជួបពិភាក្សាផ្ទាល់ជាមួយ Pep ប៉ុន្តែ Pep មិនព្រមការណាត់ជួបដោយសារការខ្លួនមិនទាន់ប្រាកដថាចាកចេញពី Barcelona នៅឡើយ » ។

Josep Maria « បន្ទាប់ពីនោះក្លឹប Man Utd បានស្នើឲ្យខ្ញុំព្យាយាមធ្វើការបញ្ចុះបញ្ចូល Pep ឲ្យព្រមជួបដោយផ្ទាល់ជាមួយលោក Sir Alex Ferguson ក៏ប៉ុន្តែ Pep នៅតែមិនព្រមនៅការណាត់ជួបនោះ យ៉ាងណាក្រោយការប៉ុនប៉ងអស់ពេល៨ខែ Man Utd និង Sir Alex បានបញ្ចប់ការការចង់បានហើយមានការអន់ចិត្តជាមួយ Pep ជាខ្លាំង » ។

ថាម៉េច​ ! Pep Guardiola ធ្លាប់​ធ្វើ​ឲ្យ​ Sir Alex Ferguson និង​ Man Utd អន់​ចិត្ត​កាល​ពី​ឆ្នាំ​២០០១​

គួររំលឹកថាលោក  Pep Gaurdiola ធ្លាប់លេងនៅក្លឹប  Barcelona រយៈពេលប្រមាណជា១១ឆ្នាំគឺចន្លោះពីឆ្នាំ១៩៩០ដល់២០០១ ហើយក្នុងការស្នាក់នៅនេះ Pep ធ្លាប់រួមចំណែកជួយក្លឹប Barcelona ពានទាំងអស់១៥ពានរង្វាន់ ។

ប្រភព ៖

  • ថាម៉េច​ ! Pep Guardiola ធ្លាប់​ធ្វើ​ឲ្យ​ Sir Alex Ferguson និង​ Man Utd អន់​ចិត្ត​កាល​ពី​ឆ្នាំ​២០០១​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:បច្ចេកវិទ្យា
Tags: