មិន​បាច់​ទៅ​ឆ្ងាយ​ ក៏​អាច​កម្សាន្ត​សប្បាយ​នៅ​ក្នុង​ក្រុង​កំពត

ភ្ញៀវ​ទេសចរ​ដែល​មក​លេង​ខេត្ត​កំពត ភាគ​ច្រើន​កំណត់​គោលដៅ​​តម្រង់​ទៅ​​កម្សាន្ត​តំបន់​ទេសចរណ៍​សំខាន់​ៗ​ដូចជា​ភ្នំ​បូកគោ និង​ទឹកឈូ​ជាដើម។

 

ដោយ​ឡែក​នៅ​ក្រុង​កំពត​ក៏​មាន​កន្លែង​កម្សាន្ត​មួយ​ចំនួន ដែល​ភ្ញៀវ​អាច​កម្សាន្ត​មិន​ចាំបាច់​ធ្វើ​ដំណើរ​ទៅ​តំបន់​ឆ្ងាយៗ​ក៏​បាន។

 

ផ្សារ​រាត្រី

 

មិន​បាច់​ទៅ​ឆ្ងាយ​ ក៏​អាច​កម្សាន្ត​សប្បាយ​នៅ​ក្នុង​ក្រុង​កំពត

 

ជា​កន្លែង​ដែល​ភ្ញៀវ​ទេសចរ​អាច​កម្សាន្ត​សប្បាយ ដោយ​មាន​លក់​​ម្ហូប​អាហារ ឧបករណ៍​លេង​កម្សាន្ត​និង​មាន​ហាង​លក់​សម្លៀកបំពាក់​ដែល​ភ្ញៀវ​អាច​ស្វែង​រក​តាម​តម្រូវការ។

 

ការ​ដើរ​មើល​សំណង់​បុរាណ

 

មិន​បាច់​ទៅ​ឆ្ងាយ​ ក៏​អាច​កម្សាន្ត​សប្បាយ​នៅ​ក្នុង​ក្រុង​កំពត

 

កំពត​ជា​ក្រុង​ចំណាស់​មួយ ហើយ​ដែល​មាន​បន្សល់​សំណង់​បុរាណ​សម័យ​បារាំងច្រើន​ជាង​គេ​ដែល​​​នៅ​រក្សា​រូបរាង​យ៉ាង​ល្អ ដែល​ភ្ញៀវ​អាច​ដើរ​ទស្សនា។ តាម​​មន្រ្តី​មន្ទីរទេសចរ​ណ៍​​ខេត្ត​កំពត​ឲ្យ​ដឹងថា ក្រុង​កំពត​មាន​សំណង់​សល់​ពី​សម័យ​​ជាង ៥ ០០០ ​​កន្លែង​តាំង​​​​ផ្ទះ​ល្វែង អាគារ​ឯកជន និងសាធារណៈ)

 

ព្រែក​កំពត​

 

មាន​ហាង​អាហារ​បរទេស​និង​ក្នុង​ស្រុក​ជា​ច្រើន​ស្ថិត​នៅ​តាម​បណ្តោយ​ព្រែក​កំពត​ដោយ​ហាង​ល្បីៗ​មាន​ដូចជា ហេង រស្មី ហាង​តា​ឪ ក៏​ដូចជា​ហាង​សាច់​អាំង​ដារ៉ាវីន ដែល​មាន​លក់​បាយ​ឆា មីឆា និង​គ្រឿង​សមុទ្រ​ជា​ច្រើន។

 

ជិះ​ទូក​មើល​អំពិលអំពែក​និង​ថ្ងៃលិច

 

នៅ​លើ​ដងព្រែក​កំពត​ ភ្ញៀវ​អាច​​ជិះ​ទូក​កម្សាន្ត​ដើម្បី​មើល​អំពិលអំពែល​និង​ថ្ងៃ​រៀប​លិច​​​តម្លៃ​ ១០ ០០០ រៀល​សម្រាប់​មនុស្ស​ម្នាក់ ដែល​​ចាប់​បើក​ពី​ម៉ោង ៤ ល្ងាច ដល់​ម៉ោង​ ១០ យប់។

 

ហាង KTV

 

នៅ​ក្រុង​កំពត​មាន​​កន្លែង​ផ្តល់​​សេវា​កម្សាន្ត​ដូចជា​ KTV ដែល​ភ្ញៀវ​អាច​ចូល​ច្រៀង​រាំ​លេង​កម្សាន្ត​នា​ពេល​រាត្រី​​។ កន្លែង​ល្បី​ៗ​មាន​ដូចជា រ៉ូយ៉ាល់​ កំពត, ដឺម៉ូន និង​ខូល​ជា​ដើម។

 

អត្ថបទ៖ ប៊ុណ្ណារ៉ា