តារាប្រុសល្បីៗណាខ្លះដែលមិនធ្លាប់ជួបរឿងធាស្រូវស្រីញី?

6 Videos


ជីវិតជាតារាដែលស្លៀកពាក់ហ៊ឺហារសមសួនស្ទើរគ្រប់ពេលវេលានោះ ពិតជាពិបាកជៀសណាស់នូវការ ជំពប់ប្រសព្វស្នេហ៍ក្រៅតម្រា ដូចជាការមានស្នេហាស្រីញីអូនបងនៅខាងក្រៅផ្ទះជាដើម ។ ជាពិសេសនោះ គឺតារាប្រុសៗដែលមានរូបរាងស្រស់សង្ហា ហើយមានវោហារផ្អែមត្រជាក់ដូចឃ្មុំនោះតែម្ដង ។ ប៉ុន្តែ បើទោះបីជាខ្លួនជាបុរសសង្ហា មានកេរ្តិ៍ឈ្មោះល្បីល្បាញ ហើយមានស្រីៗចោមស្នេហ៍យ៉ាងណាក៏ដោយ ក៏យើងឃើញថា តារាប្រុសៗស្រស់សង្ហាមួយចំនួន ដែលកំពុងមានឈ្មោះល្បាញល្បីសព្វថ្ងៃនេះ អាចការពារ ខ្លួនយ៉ាងល្អរហូតដល់គ្មានតម្រុយ ឬ សញ្ញាណាមួយដែលបង្ហាញថាតារាប្រុសស្រស់សង្ហាទាំងនោះ មានរឿងអាស្រូវក្រៅតម្រាជាមួយនារីណាម្នាក់ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសខ្លួននោះឡើយ ។ តារាដែលមិនធ្លាប់ជួបរឿងអាស្រូវស្រីញីទាំងនោះមានដូចជា ៖

ព្រាប សុវត្ថិ : បើទោះបីជាលោក ព្រាប សុវត្ថិ មានកេរ្តិ៍ឈ្មោះល្បាញល្បីខ្ទង់ម្ភៃឆ្នាំ ហើយមានរូបរាងស្រស់សង្ហា យ៉ាងណាក៏ដោយ ក៏តារាដែលក្ដោបដំណែងជាតារាកំពូលជិតពីរទសវត្សរ៍រូបនេះ មិនដែលធ្លាប់ភប់ប្រសព្វជា មួយរឿងអាស្រូវស្រីញីនោះឡើយ គឺលោកស្មោះស្ម័គ្រជាមួយតែភរិយាបណ្ដូលចិត្តរបស់លោក ដែលតាំងតែពី ពេលរៀបការរហូតមកទល់ពេលនេះ គឺលោកទទួលបានកូនប្រុសចំនួន បី នាក់ទៅហើយ ។

តារាប្រុសល្បីៗណាខ្លះដែលមិនធ្លាប់ជួបរឿងធាស្រូវស្រីញី?

ណុប បាយ៉ារិទ្ធិ : តារាចម្រៀងប្រុសសាច់សដូចបណ្ដូលចេកម្នាក់នេះ មានឈ្មោះបោះសំឡេងក្នុងវិស័យសិល្បៈ ជិតពីរទសវត្សរ៍ទៅហើយនៅក្នុងផលិតកម្មធំរស្មីហង្សមាស ។ បើទោះបីជាមានវ័យជ្រេបន្ដិចទៅហើយក្ដី ក៏តារា រូបនេះ មិនដែលលេចឮពីចំណងអាពាហ៍ពិពាហ៍ជាមួយនារីណាម្នាក់នោះឡើយ រឹតតែមិនធ្លាប់ដែលលេចឮទៅ ទៀតនោះគឺ ការមានស្នេហាក្រៅឆាកខុសតម្រានោះតែម្ដង ។

តារាប្រុសល្បីៗណាខ្លះដែលមិនធ្លាប់ជួបរឿងធាស្រូវស្រីញី?

ញ៉ែម សុគន្ធ : តារាសម្ដែងចង្កាព្រែកពុះជ្រែកវិស័យភាពយន្ដរហូតទទូលបានភាពល្បាញល្បីចាក់ដោតបេះដូង ទស្សនិកជនគ្រប់ស្រទាប់វណ្ណៈរូបនេះ ហាក់មិននឹកនារកប្រពន្ធកូនសោះឡើយ បើទោះបីជាលោកមានវ័យជ្រេ បន្ដិចទៅហើយក្ដី ឬ មួយក៏លោកមានប្រពន្ធកូនហើយ តែលោកលាក់លៀមក្នុងរឿងនេះដើម្បីទប់ស្កាត់ការបាក់ ស្រុតប្រជាប្រិយភាពក៏ថាបាន ប៉ុន្តែទោះបីជាយ៉ាងណា ទាំងដំណឹងរៀបការក៏ដូចជាស្នេហាក្រៅតម្រារហូតធ្លាយ ជារឿងអាស្រូវនោះ គឺតារាប្រុសរូបនេះមិនដែលជួបប្រទះនោះឡើយ ។

តារាប្រុសល្បីៗណាខ្លះដែលមិនធ្លាប់ជួបរឿងធាស្រូវស្រីញី?

ជា វណ្ណរិទ្ធ : ប្រុសស្អាតរូបនេះ តាំងតែពីបានជាប់ជា ហ្វេសស៊ីប៊យ រហូតក្ដោបក្ដាប់ដំណែង និង ចេញជាផលផ្លែ ជាច្រើនក្នុងវិស័យសិល្បៈរួចមក គឺលោកមិនដែលជួបរឿងអាស្រូវស្នេហាផ្តេសផ្ដាសជាមួយនារីណានោះឡើយ គឺរហូតមកទល់ពេលដែលលោកដឹកដៃភរិយាសព្វថ្ងៃចូលរោងការតែម្ដង ។ ក្រោយការរៀបការរហូតដល់ទទួល បានដំណក់ឈាមកូនប្រុសគួរជាទីស្រឡាញ់រួចមក គ្រួសាររបស់ ជា វណ្ណរិទ្ធ ក៏ត្រូវបានគេចាត់ចូលជាគ្រួសារ ដែលមានភាពផ្អែមល្ហែមស្រស់បំព្រង និង មិនដែលលេចឮភាពរកាំរកូសណាមួយលេចចេញមកឱ្យមហាជនបានឃើញនោះឡើយ ៕ ភូមិន្ទ

តារាប្រុសល្បីៗណាខ្លះដែលមិនធ្លាប់ជួបរឿងធាស្រូវស្រីញី?