អគ្គិភ័យ​លេប​ត្របាក់​ទាំងស្រុង

(កំពង់ធំ)៖ នៅយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦នេះ ខណៈដែលម្ចាស់ផ្ទះមិននៅ ហើយការខូចខាតគិតជាទឹកប្រាក់ប្រហែល១ម៉ឺនដុល្លារ។ ហេតុការណ៍នេះ ស្ថិតក្នុងសង្កាត់អូរកន្ធ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ មកទល់ម៉ោង១១និង២០នាទីយប់នេះ ផ្ទះរបស់លោក ជីវ គឹមអុន ជាចៅសង្កាត់អូរកន្ធ ដែលមានទំហំ៦,៥ម៉ែត្រ គុណនឹង១០ម៉ែត្រ ត្រូវបានឆាប់ឆេះទាំងស្រុង ហើយការខូចខាតគិតជាទឹកប្រាក់ប្រហែលជាង១ម៉ឺនដុល្លារ។ បើតាមសេចក្ដីរាយការណ៍ ករណីអគ្គិភ័យនេះ សមត្ថកិច្ចបានសន្និដ្ឋានថា ប្រហែលជាមានគេលួចដុត ដោយសារតែពេលកើតហេតុម្ចាស់ផ្ទះ មិននៅផ្ទះនោះទេ ហើយកម្លាំងសមត្ថកិច្ច ក៏បានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យ អស់២គ្រឿងផងដែរ តែមិនអាចជួយសង្គ្រោះទាន់ពេលវេលា៕

អគ្គិភ័យ​លេប​ត្របាក់​ទាំងស្រុង