មនុស្ស​២​នាក់​ត្រូវបាន​ឃាត់ខ្លួន ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន នៅ​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៦

(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀនប្រចាំថ្ងៃទី ៣០ កញ្ញា ២០១៦ គិតត្រឹមម៉ោង ១៦រសៀល បានឲ្យដឹងថា កម្លាំងនគរបាលជាតិបានបង្ក្រាបបទល្មើសជួញដូរ /រក្សាទុក និងប្រើប្រាស់ ២ករណី ឃាត់មុខសញ្ញាជួញដូរគ្រឿងញៀន២នាក់ ដកហូតថ្នាំមេតំហ្វេតាមីន (ice) ០.១៦ក្រាម និងកញ្ឆាក្រៀម២.២គីឡូក្រាម។
ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយ នគរបាលខេត្តបន្ទាយមានជ័យ បង្រា្កប១ករណីឃាត់ខ្លួនម្នាក់ និងនគរបាលខេត្តតាកែវ បង្រា្កប១ករណីឃាត់ខ្លួនម្នាក់៕

មនុស្ស​២​នាក់​ត្រូវបាន​ឃាត់ខ្លួន ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន នៅ​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៦