គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៦ ស្លាប់​៤​នាក់ និង​១៣​នាក់​របួស

(ភ្នំពេញ)៖ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១១លើក (យប់៤លើក) បណ្តាលឲ្យមនុស្សស្លាប់៤នាក់ (ប្រុស) រងរបួសធ្ងន់៩នាក់និងរងរបួសស្រាល៤នាក់។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង១១លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន២០គ្រឿង រួមមានម៉ូតូចំនួន១១គ្រឿង រថយន្តធុនតូចចំនួន៧គ្រឿង , រថយន្តធុនធំ១គ្រឿង និងយានផ្សេងៗចំនួន១គ្រឿង, ថ្មើរជើង២នាក់។
ប្រភពព័ត៍មានដដែលប្រាប់បន្តឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ ចរាចរណ៍ រួមមាន ល្មើសល្បឿន ៦លើក, ងងុយដេក១លើក មិនគោរពសិទ្ធិ១លើក, មិនប្រកាន់ស្តាំ១លើក , ប្រជែង១លើក, កត្តាយានយន្ត១លើក ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍៨នាក់ (យប់៥នាក់)។
នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ១,០២៨គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១៣២គ្រឿង និងពិន័យសរុប ចំនួន ៨៩៦គ្រឿង ៕

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៦ ស្លាប់​៤​នាក់ និង​១៣​នាក់​របួស