បុរស​ម្នាក់​ស្រវឹងស្រា ចុះ​មុជទឹក​បណ្ដាលឲ្យ​ស្លាប់​

សៀមរាប៖ កាលពីរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ បុរសម្នាក់ បានចុះមុជទឹក ចងខ្សែផ្ទះបណ្ដែតទឹក ខ័ណ្ណដែលគាត់ស្រវឹងស្រា បណ្ដាលឲ្យស្លាប់ ក្នុងទឹក។លោកវរសេនីយ៍ត្រី សុខ សុទ្ធាវុធ អធិការនគរបាលស្រុកជីក្រែងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ធឹង ធី ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិមាត់ខ្លា ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ។បើតាមការរៀបរាប់ពីក្រុមគ្រួសារជនរងគ្រោះប្រាប់សមត្ថកិច្ចនគរបាលយើងថា ឈ្មោះ ធឹង ធី នេះបានផឹងស្រាជាមួយមិត្តភ័ក្រពេលរសៀលថ្ងៃដដែល បានយកខ្សែចុះទៅមុជទឹកចងផ្ទះបណ្ដែងទឹករបស់គាត់ ដោយមុជទៅយូរពេលទើបក្រុមគ្រួសារ ហៅអ្នកជិតខាងឲ្យមកជួយមុជរកពេលនោះជនរងគ្រោះបានស្លាប់នៅក្នុងទឹកបាត់ទៅហើយ។ បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ៕

បុរស​ម្នាក់​ស្រវឹងស្រា ចុះ​មុជទឹក​បណ្ដាលឲ្យ​ស្លាប់​