Update: ផ្ទះលោកចៅសង្កាត់អូរកន្ធ ក្រុងស្ទឹងសែន ​ត្រូវបានអគ្គិភ័យលេបត្របាក់ទាំងស្រុង, បំផ្លាញ​ទ្រព្យសម្បត្តិ​ប្រហែល១ម៉ឺនដុល្លារ

(កំពង់ធំ)៖ ផ្ទះរបស់ចៅសង្កាត់អូរកន្ធ ត្រូវបានអគ្គិភ័យលេបត្របាក់ទាំងស្រុង នៅយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦នេះ ខណៈដែលម្ចាស់ផ្ទះមិននៅ ហើយការខូចខាតគិតជា ទឹកប្រាក់ប្រហែល១ម៉ឺនដុល្លារ។ ហេតុការណ៍នេះ ស្ថិតក្នុងសង្កាត់អូរកន្ធ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា មកទល់ម៉ោង១១៖២០នាទីយប់នេះ ផ្ទះរបស់លោក ជីវ គឹមអុន ជាចៅសង្កាត់អូរកន្ធ ដែលមានទំហំ៦,៥ម៉ែត្រ គុណនឹង១០ម៉ែត្រ ត្រូវបានឆាប់ឆេះទាំងស្រុង ហើយការខូចខាតគិតជាទឹកប្រាក់ប្រហែលជាង១ម៉ឺនដុល្លារ។ បើតាមសេចក្ដីរាយការណ៍ ករណីអគ្គិភ័យនេះ សមត្ថកិច្ចបានសន្និដ្ឋានថា ប្រហែលជាមានគេលួចដុត ដោយសារតែពេល​កើតហេតុម្ចាស់ផ្ទះ មិន​នៅផ្ទះនោះទេ ហើយកម្លាំងសមត្ថកិច្ច ក៏បានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យ អស់២គ្រឿងផងដែរ តែមិនអាចជួយសង្គ្រោះ ទាន់ពេលវេលា៕

ប្រភព ៖

កំណត់ត្រាខ្មែរឡូត៖

ករណីស្រដៀងនេះ កាលពីម៉ោង១៨និង២០នាទីព្រលប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅនេះ។

គួររំលឹកថា ផ្ទះលក់ចាប់ហ៊ួយរបស់ប្រជាពលរដ្ឋមួយគ្រួសារ តាមបណ្តោយផ្លូវជាតិលេខ៥ នៅមុខវត្តផ្សារកណ្តាល ភូមិផ្សារកណ្តាល​ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ដែលបណ្តាលមកពីផ្ទះធុងសាំង​។

លោក មាស ម៉េងហួង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ផ្សារកណ្តាលបានឲ្យដឹងថា ករណីអគ្គីភ័យនេះគឺបណ្តាលមកពី ម្ចាស់ផ្ទះខ្លួន ឯងធ្វើឲ្យឆេះ មុនពេលកើតហេតុស្ត្រីជាប្រពន្ធបានដាំស្លក្នុងផ្ទះលក់ចាប់ហ៊ួយហ្នឹង បន្ទាប់មកស្រាប់តែប្តីបានប្រមូលដបសាំង មកបូម ពូប៊ីដុង ច្រកទុកសម្រាប់លក់ ពេលកំពុងបូមទើបតែបាន៣ដប ស្រាប់តែភ្លើងកន្លែងដាំស្លក្បែរនោះបានឆាបឆេះពេញទំហឹងតែម្តង បណ្តាលឲ្យខូចខាតឥវ៉ាន់គ្រប់ប្រភេទទាំងស្រុង តែសំណាងល្អមិនបណ្តាលឲ្យជនណាម្នាក់រងរបួសឬស្លាប់បាត់បង់ជីវិត។

ម្ចាស់ផ្ទះកើតហេតុមានឈ្មោះ តឿន នាង ភេទ ស្រី អាយុ​ ៣៦ ឆ្នាំ រស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានមុខរបរជាអ្នកលក់ចាប់ហ៊ួយ ភេសជ្ជះគ្រប់ប្រភេទ និងលក់សាំង។​ ភ្លាមនោះទាំងអ្នកស្រុក អាជ្ញាធរ កម្លាំងអាវុធហត្ថ​ នគរបាលក្រុងប៉ោយប៉ែត បានជួយពន្លត់ និងបានប្រើសប្រាស់អស់ទឹកមួយរថយន្តទើបភ្លើង រលត់ទៅវិញទាំងស្រុង៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

Update: ផ្ទះលោកចៅសង្កាត់អូរកន្ធ ក្រុងស្ទឹងសែន ​ត្រូវបានអគ្គិភ័យលេបត្របាក់ទាំងស្រុង, បំផ្លាញ​ទ្រព្យសម្បត្តិ​ប្រហែល១ម៉ឺនដុល្លារ

Update: ផ្ទះលោកចៅសង្កាត់អូរកន្ធ ក្រុងស្ទឹងសែន ​ត្រូវបានអគ្គិភ័យលេបត្របាក់ទាំងស្រុង, បំផ្លាញ​ទ្រព្យសម្បត្តិ​ប្រហែល១ម៉ឺនដុល្លារ