Gareth Bale បាន​ផ្ដល់​ការ​ភ្ញាក់​ផ្អើល​ដល់​ក្មេង​ប្រុស​ដែល​មាន​ជំងឺ​ម្នាក់​នៅ​ឯ​មន្ទីរ​ពេទ្យ

មុន​ពេល​ពិធី​បុណ្យ​ Christmas មក​ដល់​មួយ​ថ្ងៃ​ខ្សែ​បម្រើ​ប្រយុទ្ធ​របស់​ក្លឹប​ Real Madrid កីឡាករ​ Gareth Bale បាន​ធ្វើ​ដំណើរ​ទៅ​មន្ទីរ​ពេទ្យ​កុមារ​មួយ​កន្លែង​ក្នុង​ទី​ក្រុង​ Cardiff City របស់​ប្រទេស​វែល​ ដើម្បី​ផ្ដល់​ភាព​ភ្ញាក់​ផ្អើល​ដល់​ក្មេង​ប្រុស​ម្នាក់​ដែល​មាន​ឈ្មោះ​ថា​ Jayden ដែល​កំពុង​តែ​មាន​ជំងឺ​ហឺត​ ។

ម្ដាយ​របស់​ Jaden អ្នក​ស្រី​ Lucy Griffiths បាន​និយាយ​ថា​ « Bale ​បាន​ធ្វើ​ឲ្យ​ពួក​យើង​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​ណាស់​សម្រាប់​ឱកាស​ Christmas នេះ​ សូម្បី​តែ​ក្រុម​គ្រូ​ពេទ្យ​ក៏​មិន​បាន​ដឹង​ជា​មុន​ថា​គាត់​មក​ទី​នេះ​ដែរ​ » ។

អ្នក​ស្រី​ Lucy បាន​បន្ថែម​ថា​ « គាត់​បាន​ជូន​កាដូ​ដល់​កូន​ប្រុស​ខ្ញុំ​ហើយ​បាន​ជូន​ពរ​គេ​សម្រាប់​បុណ្យ​ Merry Chrismast និង​ជូន​ពរ​ឲ្យ​គេ​ឆាប់​ជា​សះ​ស្បើយ​ ។ គាត់​ធ្វើ​ឲ្យ​កូន​ប្រុស​ខ្ញុំ​សប្បាយ​ចិត្ត​ជា​ខ្លាំង​ សូម​អរគុណ​ចំពោះ​ការ​ផ្ដល់​ភាព​ភ្ញាក់​ផ្អើល​មួយ​នេះ​ដល់​គេ​ » ។

គួរ​បញ្ជាក់​ថា​បើ​តាម​សម្ដី​អ្នក​ស្រី​ Lucy បាន​ឲ្យ​ដឹង​ថា​ Gareth Bale រួម​និង​មិត្ត​ស្រី​ដែល​កំពុង​មាន​ផ្ទៃ​ពោះ​គឺ​នាង​ Emma Rhys-Jones បាន​មក​កាន់​មន្ទីរ​ពេទ្យ​នោះ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​វេលា​ម៉ោង​១៦​និង​៣០​នាទី​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • Gareth Bale បាន​ផ្ដល់​ការ​ភ្ញាក់​ផ្អើល​ដល់​ក្មេង​ប្រុស​ដែល​មាន​ជំងឺ​ម្នាក់​នៅ​ឯ​មន្ទីរ​ពេទ្យ已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:ជីវិតនិងសង្គម
Tags: