ទៅមើល​រូបរាងនិង​លក្ខណៈលំអិត Note 5 ជាមួយ​ក្រុម​ការ​ងារ Cambomag ទាំង​អស់​គ្នា

នេះ​ជា​វីដេអូ​ការ​បង្ហាញ​រូបរាងរបស់​កំពូល​ស្មាតហ្វូននៃ​ក្រុម​ហ៊ុន​ Samsung ដែល​ស្មាតហ្វូន​មួយ​នេះ​ជោគជ័យ​ដោយ​មាន​ ប៊ិច​ឆ្លាតវៃ​ផង​ដែរ។

វា​មាន​កម្រាស់​7,6mm​ជា​មួយ​នឹង​ទម្ងន់​ត្រឹម​តែ​171g​តែ​ប៉ុណ្ណោះ ហើយ​ផ្ទៃ​ខាង​មុខ​និង​ខាង​ក្រោយ​របស់​វា​បំពាក់​ដោយ​កញ្ចក់ Corning Gorilla Glass 4 ដែល​មាន​សភាព​ភ្លឺ​រលោង​ស្អាត​និង​ធន់​នឹង​ភាព​ឆ្កូត​ទៀត​ផង​។ ចំណែក​ជ្រុង​ទាំង​៤​របស់​វា​ស្រោប​ដោយ​អាលុយមីញ៉ូម​ដូច​ទៅ​នឹង​ស៊េរី​ Galaxy S6 ដែរ។

សម្រាប់​ S Pen ដែល​គេ​បាន​បំពាក់​នៅ​លើ Note 5 គឺ​មាន​បន្ថែម​មុខងារ​ថ្មីៗ​ចំនួន​ប្រាំ​គឺ មុខងារ​ Auto-eject ដែល​យើង​គ្រាន់​តែរុញចូលគ្នានោះវានឹងលានចេញមកតែម្ដង ហើយ​ចំពោះ​មុខ​ងារ​ Writing with screen off គឺ​អាច​ឲ្យ​អ្នក​ធ្វើ​ការ​សរសេរអក្សរ​ដោយប្រ់ប្រាស់​ប៊ិច​បាន​ទោះ​បី​អេក្រង់​រលត់​ក្ដី។ ចំណែក​ឯ​មុខងារ Air command វិញ​គឺ​មាន​ការ​កែសម្រួល​ឲ្យ​ងាយ​ស្រួល​ប្រើប្រាស់​ជាង​មុន​ ហើយ​នៅ​ពេល​ដែល​ចុច​ប៊ូតុង​ដែល​មាន​នៅ​លើ​ប៊ិច​​ខណៈពេល​ដែល​ប៊ិចស្ថិតនៅលើអេក្រង់​នោះ​air command នឹង​លេចចេញ​មក​ភ្លាមៗតែម្ដង។ សម្រាប់​មុខងារ Write on PDF គឺ​អាច​ឲ្យ​អ្នក​ធ្វើ​ការ​កែសម្រួល​ប្រភេទ PDF បាន។ មុខងារ​ចុង​ក្រោយ​នោះ​គឺ​មុខងារ scroll capture ដែល​អាច​ធ្វើ​ការ​ថត​យក​រូបភាព​បាន​ទាំងមូល​នូវ Website មួយ​ដែល​ងាយ​ស្រួល​បើក​មើល​នៅ​ពេល​ក្រោយ​ទោះ​បី​មិន​មាន​អ៊ីនធឺណិតក៏ដោយ។

ចំណែក​ឯ​ថ្ម​របស់​ Note 5គឺ​មិន​អាច​ដោះ​ចេញ​បាន​នោះ​ទេ​ហើយ​វា​​អាច​ផ្ទុកថាមពល​បាន​តិច​ជាង​ពី​មុន​​គឺ​ត្រឹម​តែ 3000mAh ប៉ុណ្ណោះ។

ចំពោះ​អេក្រង់​របស់ Note 5​ នៅ​តែ​​​​មាន​ទំហំ​5.7 inch ដូច​ Note 4 ដដែល ជា​មួយ​នឹង​ប្រភេទ​ Super AMOLED Resolution Quad-HD 1440*2560 ចំនែក​ឯ​​ដង់ស៊ីតេ​នៃ​រូប​ភាព​មាន​រហូត​ដល់​ទៅ​ 518ppi ដែល​ធ្វើ​ឲ្យ​រូប​ភាព​បង្ហាញ​ចេញ​មក​ភ្លឺ​ច្បាស់​ត្រជាក់​ភ្នែក​និង​មាន​ពណ៌​ស្រស់​ស្អាត​ដូច​ធម្មជាតិ។

កាមេរ៉ា​ទំហំ​16 Mega Pixel ​មាន​Apertureទំហំ​1.9 ជា​មួយ​នឹង​ LED Flash ស្ថិត​នៅ​ផ្នែក​ខាង​ក្រោម​ដែល​អាច​ចាប់​យក​រូប​ភាព​បាន​ច្បាស់​ល្អ​ ជា​មួយ​នឹង​កម្រិត​រូប​ភាព​ 2988*5312 pixel។ ចំពោះ​ការ​ថត​វីដេអូ​វិញ​យើង​អាច​ចាប់​យក​វីដេអូ​ដែល​មាន​កម្រិត HD​ 2160p 1080p 720p  ហើយ​ក្នុង​នោះ​មាន​មុខ​ងារ optical stabilizationអាច​កាត់​បន្ថយ​រំញ័រ​ពេល​ថត​វីដេអូ​បាន និង​មុខងារ​ Dual-video recording ដែល​ប្រើ​ប្រាស់​កាមេរ៉ា​ទាំង​មុខ​និង​ក្រោយ​ថត​បញ្ចូល​គ្នា។ ចំណែក​កាមេរ៉ា​ខាង​មុខ​វិញ​មាន​ទំហំ​5MP ជា​មួយ​នឹង​មុខ​ងារ​Selfieយើង​​អាច​ថត​Selfie បាន​យ៉ាង​ស្រស់​ស្អាត​មិន​ចាំ​បាច់​ប្រើ​កម្ម​វិធី​ជំនួយ​នោះ​ទេ។ ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ​យើង​អាច​កែ​រូប​ភាព​រឺ​វីដេអូ​បាន​ដោយ​ប្រើ​ ប្រាស់​នូវ​មុខ​ងារ​photo/video editor ដែល​មាន​ស្រាប់​នៅ​ក្នុង​ទុរសព្ទ។

Galaxy Note 5 នេះ​ផង​ដែរ​ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​Lollipopដែល​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ចុង​ក្រោយ​បំផុត​របស់​ google។ ស្មាត​ហ្វូន​នេះ​មានបំពាក់​នូវ​បន្ទះ​ Chipset Exynos 7420 ប្រភេទ​64-bits ដែល​មាន​CPU ចំនួន​៨គ្រាប់​ចែក​ចេញ​ជា​ពីរ​​មួយ​មាន​ល្បឿន​ 1.5GHz Quad-Core Cortex-A53 និង​មួយ​ទៀត​មាន​ល្បឿន​2.1GHz Quad-Core Cortex-A57 ដោយ​វា​ធ្វើ​ការ​ឆ្លាស់​គ្នា​ទៅ​វិញ​ទៅ​មក។ RAM របស់​វា​មាន​ទំហំ​​ធំជាង​មុន​គឺ​ដល់ទៅ​៤GB ដែល​អាច​ធ្វើ​ឲ្យ​ការ​ប្រើ​ប្រាស់​ទូទៅ​មាន​សភាព​លឿន​ ចំណែក​ឯ​ការ​លេង​ហ្គេម​ដែល​មាន​Graphic ធំ​បានយ៉ាង​ស្រួល។ ចំពោះ​អង្គ​ចង​ចាំ​វិញ​គឺ​មាន​៣​ជម្រើស​ 32GB 64GB និង​128GB ហើយ​ចំពោះ​ស្មាត​ហ្វូន​នេះ​ដែរ​យើង​មិន​អាច​ធ្វើ​ការ​បន្ថែម​ទំហំ​អង្គ​ចង​ចាំ​របស់​វា​បាន​នោះ​ទេ ។

ដោយ៖ ក្រុមការងារ @Cambomag

ទីតាំង៖ Cup C+

  • ទៅមើល​រូបរាងនិង​លក្ខណៈលំអិត Note 5 ជាមួយ​ក្រុម​ការ​ងារ Cambomag ទាំង​អស់​គ្នា已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:កំសាន្ត
Tags: