តារាចម្រៀងរ៉េប ១០ រូប មានទ្រព្យសម្បត្ដិច្រើនជាងគេលើលោក

6 Videos


យើងធ្លាប់បានដឹងឮខ្លះៗមកហើយអំពីទ្រព្យសម្បត្តិតារាសម្តែង និង តារាចម្រៀងដែលនៅលោកប៉ែកខាងលិច តែពេលនេះវិញ យើងនឹងដឹងបន្ថែមពីកំពូលតារារ៉េប ១០ រូបផ្សេងទៀត ដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភជាងគេនៅលើពិភពលោក ។

១០/ Ice Cube ទ្រព្យសម្បត្តិសរុប ១២០ លានដុល្លារ ៖ អាចនិយាយបានថាលោក Ice Cube គឺជាតារាចម្រៀងហ៊ីបហបម្នាក់ក៏បាន ក្រៅពីជាតារាចម្រៀងរ៉េប តែលោកក៏មានទេពកោសល្យសម្តែងល្អខ្លះៗដែរ ទើបលោកអាចជាប់ក្នុងបញ្ជីនេះ ។

តារាចម្រៀងរ៉េប ១០ រូប មានទ្រព្យសម្បត្ដិច្រើនជាងគេលើលោក

៩/ Snoop Dogg ទ្រព្យសម្បត្តិសរុប ១៣៥ លានដុល្លារ ៖ តារាចម្រៀងរ៉េបពុកមាត់ស្រមោងរូបនេះត្រូវបានមនុស្សជាច្រើនលើពិភពលោកស្គាល់យ៉ាងច្បាស់ ព្រោះលោកមិនត្រឹមតែមានមុខក្នុងបទចម្រៀងនៅសហរដ្ឋអាមេរិកនោះទេ លោកក៏ធ្លាប់ចេញមុខក្នុងបទចម្រៀងកូរ៉េផងដែរ ។

តារាចម្រៀងរ៉េប ១០ រូប មានទ្រព្យសម្បត្ដិច្រើនជាងគេលើលោក

៨/ Lil Wayne ទ្រព្យសម្បត្តិសរុប ១៣៥ លានដុល្លារ ៖ លោក Dwayne Carter ត្រូវបានគេស្គាល់ឈ្មោះច្បាស់ថា Lil Wayne ហើយលោកក៏មានប្រជាប្រិយភាពខ្លាំងណាស់ដែរ ស្របពេលដែលលោកដាក់ឈ្មោះខ្លួនឯងថា តារាចម្រៀងរ៉េបល្អផ្តាច់គេដែលនៅមានជីវិត ។

តារាចម្រៀងរ៉េប ១០ រូប មានទ្រព្យសម្បត្ដិច្រើនជាងគេលើលោក

៧/ 50 Cent ទ្រព្យសម្បត្តិសរុប ១៤០ លានដុល្លារ ៖ ទ្រព្យសម្បត្តិតារាចម្រៀងរ៉េបរូបនេះចេះតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយមូលហេតុគឺព្រោះតែលោកក៏មានអាជីពជាអ្នកជំនួញផងដែរ ។ ភូមិគ្រឹះដែលលោករស់នៅសព្វថ្ងៃគឺលោកទិញពីកំពូលកីឡាករប្រដាល់ Mike Tyson ហើយបើតាមការព្យាករណ៍ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ លោកនឹងអាចក្លាយជាមហាសេដ្ឋីមួយរូបផងដែរ ។

តារាចម្រៀងរ៉េប ១០ រូប មានទ្រព្យសម្បត្ដិច្រើនជាងគេលើលោក

៦/ Eminem ទ្រព្យសម្បត្តិសរុប ១៧០ លានដុល្លារ ៖ ថ្វីបើលោកមិនបានជាប់លេខ ១ ក្នុងបញ្ជីនេះក៏ដោយ តែលោកគឺជាតារារ៉េបម្នាក់ដែលមានប្រជាប្រិយភាពខ្លាំងជាងគេជុំវិញពិភពលោក ។

តារាចម្រៀងរ៉េប ១០ រូប មានទ្រព្យសម្បត្ដិច្រើនជាងគេលើលោក

៥/ Birdman ទ្រព្យសម្បត្តិសរុប ១៧០ លានដុល្លារ ៖ ដោយសារតែមុខមាត់ដ៏ព្រហើន លោកមិនសូវសម្បូរអ្នកចូលចិត្តរាប់អានប៉ុន្មានទេ ប៉ុន្តែលោកអាចរកប្រាក់ចំណូលបានយ៉ាងច្រើនស្ទើរតែមិនគួរឲ្យជឿ ពីមួយឆ្នាំទៅមួយឆ្នាំ ។

តារាចម្រៀងរ៉េប ១០ រូប មានទ្រព្យសម្បត្ដិច្រើនជាងគេលើលោក

៤/ Master P ទ្រព្យសម្បត្តិសរុប ៣៥០ លានដុល្លារ ៖ លោកអាចរកប្រាក់បានច្រើនសន្ធឹកសន្ធាប់យ៉ាងនេះពីជីវិតសិល្បៈ និង ការវិនិយោគទុន ។ ការវិនិយោគទុនអាចរកប្រាក់ឲ្យលោកបានយ៉ាងច្រើន តែលោកក៏ធ្លាប់ខាតបង់ប្រាក់អស់ច្រើនណាស់ផងដែរ ។

តារាចម្រៀងរ៉េប ១០ រូប មានទ្រព្យសម្បត្ដិច្រើនជាងគេលើលោក

៣/ Jay Z ទ្រព្យសម្បត្តិសរុប ៥៥០ លានដុល្លារ ៖ ក្រៅពីអាជីពជាតារារ៉េប លោក Jay Z ក៏ទទួលបានភាពជោគជ័យក្នុងមុខជំនួញលោក បូករួមនឹងអាជីពជាតារាសម្តែងផងដែរ ។

តារាចម្រៀងរ៉េប ១០ រូប មានទ្រព្យសម្បត្ដិច្រើនជាងគេលើលោក

២/ Dr. Dre ទ្រព្យសម្បតិ្តសរុប ៦៥០ លានដុល្លារ ៖ លោកមានងារជាតារារ៉េប និង អ្នកនិពន្ធចម្រៀងដ៏ជោគជ័យម្នាក់ ហើយដោយសារតែភាពជោគជ័យក្នុងមុខជំនួញ ទើបធ្វើឲ្យទ្រព្យសម្បត្តិសរុបរបស់លោកកើនឡើងស្ទើរមិនគួរឲ្យជឿ ។

តារាចម្រៀងរ៉េប ១០ រូប មានទ្រព្យសម្បត្ដិច្រើនជាងគេលើលោក

១/ Sean Combs ទ្រព្យសម្បត្តិសរុប ៧០០ លានដុល្លារ ៖ លោកត្រូវបានគេដាក់ឈ្មោះជាច្រើនផ្សេងទៀត ហើយដោយសារតែពូកែវោហាស័ព្ទ បូករួមនឹងមុខជំនួញផ្ទាល់ខ្លួនជាច្រើន ទើបធ្វើឲ្យលោកជាប់ចំណាត់លេខមួយក្នុងបញ្ជីនេះ ៕ ថាវរិទ្ធ (ប្រភព៖ ថបថេនហ្វាមូស)

តារាចម្រៀងរ៉េប ១០ រូប មានទ្រព្យសម្បត្ដិច្រើនជាងគេលើលោក