ស្រា​ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​ក្នុង​លោក​ទាំង​ ១៥ ប្រភេទ

ប្រិយមិត្ត​ប្រាកដ​ធ្លាប់​តែ​លឺ​ពី​រថយន្ត​ដែល​មាន​តម្លៃ​ថ្លៃ​បំផុត នាឡិកា​ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​ ឬ​ ទូរស័ព្ទ​ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​ នៅ​ក្នុង​លោក​ជា​ដើម ប៉ុន្តែ​នៅ​ពេល​នេះ CAMBOMAG នឹង​លើក​យក​នូវ​ស្រា​ចំនួន ១៥ ប្រភេទ​ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​នៅ​ក្នុង​លោក​យក​មក​បង្ហាញ​ប្រិយមិត្ត​ទាំង​អស់​គ្នា ដែល​ស្រា​ខ្លះ​មាន​តម្លៃ​ថ្លៃ​ជាង​រថយន្ត​ស្ព័រ​ស៊េរី​ថ្មី​ទៅ​ទៀត។

១.  ស្រា Billionaire Vodka តម្លៃ​មួយ​ដប ៣,៧ លានដុល្លារ

ស្រា​មួយ​ដប​​នេះគឺ​ជា​ស្រា​ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​នៅ​ក្នុង​លោក​ដែល​តម្លៃ​របស់​វា​ថ្លៃ​ជាង​រថយន្ត Lamborghini Reventon ទៅ​ទៀត បើ​​​សិន​ជា​ចង់​ពិសា​វា​មួយ​កូន​ពែង​អ្នក​ត្រូវ​ចំណាយ​ប្រហែល​ជា​ ៩ ម៉ឺន​ដុល្លារ។ ដោយ​សារ​តម្លៃ​ដ៏​ថ្លៃ​នេះ​​ហើយ​ទើប​​មាន​តែ​មហា​សេដ្ឋី​ប៉ុណ្ណោះ​ដែល​ហ៊ាន​ចំណាយ​ទៅ​លើ​ស្រា​មួយ​ដប​​នេះ។

២.  ស្រា Henri IV Dudognon Heritage តម្លៃ​មួយ​ដប 1,9 លាន​ដុល្លារ​

ជាមួយ​តម្លៃ ១,៩ លាន​ដុល្លារ​បាន​ធ្វើ​ឲ្យ​ស្រា​មួយ​ដប​នេះ​ក្លាយ​ទៅ​ជា​ស្រា​ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​លំដាប់​លេខ ២ ក្នុង​ពិភព​លោក។ អ្វី​ដែល​ធ្វើ​ឲ្យ​តម្លៃ​វា​ថ្លៃ​ដល់​ថ្នាក់​នេះ​គឺ​ដោយ​សារ តែ​ដប​របស់​វា​ត្រូវ​បាន​ស្រោប​ទៅ​ដោយ​មាស និង​ដាំ​ដោយ​ពេជ្រ​ដ៏​មាន​តម្លៃ​ ជាមួយ​នៅ​ស្រា​ដែល​មាន​អាយុ​កាល​ជាង ១០០ ឆ្នាំ ហើយ​ស្រា​ប្រភេទ​នេះ​មាន​ឈ្មោះ​ហៅ​កាត់​ថា DNA of cognacs (ខូញ៉ាក់) ។

៣.  ស្រា Diva Vodka តម្លៃមួយ​ដប ១ លាន​ដុល្លារ

៤.  ស្រា Macallan Whisky តម្លៃ​មួយដប ៤៦ ម៉ឺុនដុល្លារ

៥.  ស្រា 1947 French Cheval Blanc តម្លៃ​មួយ​ដប ៣០,៤ ម៉ឺនដុល្លារ

៦.  ស្រា Shipwrecked 1907 Heidsieck តម្លៃ​មួយ​ដប ២៧,៥ ម៉ឺនដុល្លារ

៧.   ស្រា Armand de Brignac Midas – តម្លៃ​មួយដប ២៧,៥ ម៉ឺនដុល្លារ

៨.  ស្រា Dalmore 62 តម្លៃ​មួយ​ដប ២៥ ម៉ឺន​ដុល្លារ

៩.   ស្រា Tequila Ley .925 – តម្លៃ​មួយ​ដប ២៥,៥ ម៉ឺន​ដុល្លារ

១០.  ស្រា Bombay Sapphire Revelation  តម្លៃមួយ​ដប ២០ ម៉ឺន​ដុល្លារ

១១.  ស្រា Penfolds Ampoule Red Wine តម្លៃ​មួយ​ដប ១៦,៨ ម៉ឺន​ដុល្លារ

១២.  ស្រា Chateau LaFite 1787 តម្លៃ​មួយដប ១៦ ម៉ឺន​ដុល្លារ

១៣.  ស្រា 1811 Château d’Yquem តម្លៃ​មួយ​ដប ១១,៧ ម៉ឺន​ដុល្លារ

១៤.  ស្រា Macallan 1926 Fine & Rare តម្លៃ​មួយ​ដប ៥,៤ ម៉ឺន​ដុល្លារ

១៥. ស្រា Legacy by Angostura តម្លៃ​មួយ​ដប ២,៥ ម៉ឺន​ដុល្លារ

ប្រែ​សម្រួល​ដោយ ៖ បុរស​កម្សត់
ប្រភព ៖ 

  • ស្រា​ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​ក្នុង​លោក​ទាំង​ ១៥ ប្រភេទ已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:ចំនេះដឹង
Tags: