គ្រូ​បង្វឹក​ Liverpool ថា​អត់​ទាន់​ត្រូវ​ការ​ទិញ​កីឡាករ​ថ្មី​បន្ថែម​ទេ​នៅ​ខែ​មករា​ខាង​មុខ​នេះ​

គ្រូ​បង្វឹក​របស់​ក្លឹប​ហង្ស​ក្រហម​ Liverpool លោក​ Jurgen Klopp បាន​បង្ហើប​ឲ្យ​ដឹង​លោក​មិន​ទាន់​ចង់​ទិញ​កីឡាករ​ថ្មី​បន្ថែម​នៅ​ពេល​ទី​ផ្សារ​ដោះ​ដូរ​កីឡាករ​បើក​នៅ​ខែ​មករា​ខាង​មុខនេះ​ទេ​ ។

ដោយ​លោក​ Klopp បាន​និយាយ​ថា​ « ខ្ញុំ​ពេញ​ចិត្ត​នឹង​កីឡាករ​ដែល​ក្លឹប​មាន​ស្រាប់​ ។ នៅ​ពេល​យើង​ធ្វើ​ការ​ជាមួយ​ពួក​គេ​យើង​ត្រូវ​ជឿ​ជាក់​លើ​ពួក​គេ​ ហើយ​ជឿ​ថា​ពួក​គេ​អាច​ធ្វើ​បាន​ល្អ​ » ។

លោក​ Klopp បន្ថែម​ « ពួក​យើង​មាន​ធន​ធាន​កីឡាករ​ល្អ​ៗ​ជា​ច្រើន​ ខ្ញុំ​ចង់​ឲ្យ​ពួក​គេ​មាន​ឱកាស​បង្ហាញ​ឲ្យ​អស់​ពី​សមត្ថភាព​ មួយ​រយៈ​មុន​យើង​មាន​កីឡាករ​របួស​ជា​ច្រើន​ប៉ុន្តែ​ពេល​នេះ​ពួក​គេ​បាន​ជា​សះ​ស្បើយ​បណ្ដើរៗ​ហើយ​ ដូចនេះ​ខ្ញុំ​គិត​ថា​ក្លឹប​គឺ​មិន​ទាន់​ត្រូវ​ទិញ​កីឡាករ​ថ្មី​សម្រាប់​ខែ​មករា​នេះ​ទេ​ អ្វី​ដែល​សំខាន់​ពេល​នេះ​គឺ​ផ្ដល់​ឱកាស​នឹង​ជឿជាក់​លើ​ពួក​គេ​ឲ្យ​កាន់​តែ​ច្រើន​ » ។

គួរ​បញ្ជាក់​ថា​លោក​ Klopp ចូល​ដឹកនាំ​ Liverpool កាល​ពី​ខែ​តុលា​ឆ្នាំ​២០១៥​នេះ​ ហើយ​ក្នុង​ការ​ដឹកនាំ​១៣​ប្រកួត​កន្លង​មក​លោក​បាន​ដឹកនាំ​ Liverpool ឈ្នះ​៧​ប្រកួត​នឹង​ស្មើ​៤​ ខណៈ​ចាញ់​តែ​២​ប្រកួត​ប៉ុណ្ណោះ​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • គ្រូ​បង្វឹក​ Liverpool ថា​អត់​ទាន់​ត្រូវ​ការ​ទិញ​កីឡាករ​ថ្មី​បន្ថែម​ទេ​នៅ​ខែ​មករា​ខាង​មុខ​នេះ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:ចំនេះដឹង
Tags: