បើ​អញ្ចឹង​មែន​LG G5ថ្មី​ប្លែក​ជាងGalaxy S7 ទៅ​ទៀត

”If you can’t succeed by yourself, rope in some friends to help” នេះ​ជា​ពាក្យ​ស្លោក​ថ្មី​របស់​LG សម្រាប់​ម៉ូដែល​G5 របស់​ខ្លួន​។​ត្រឹម​តែ​ប៉ុណ្ណឹង​យើង​ក៏​អាច​ទាយ​បាន​ហើយ​ថា​LG ទំនង​មិន​មែន​ចេញ​មក​តែ​ទូរស័ព្ទ​ដាច់​តែ​ឯង​នោះ​ទេ​វា​ប្រាកដ​ជា​មាន​អ្វី​ប្លែក​មក​ជា​មួយ​ដើម្បី​បំពាក់​បន្ថែម​មិន​ខាន។

បើ​អញ្ចឹង​មែន​LG G5ថ្មី​ប្លែក​ជាងGalaxy S7 ទៅ​ទៀត

បើ​តាម​ព័ត៌មាន​LG G5 នឹង​ផ្ដោត​សំខាន់​ទៅ​ការ​ថត​រូប​ក៏​ដូច​ជា​ការ​ស្ដាប់​តន្ត្រី​ដូច្នេះ​វា​ប្រហែល​ជា​នឹង​បំពាក់​មក​នូវ​កាមេរ៉ា​ដ៏ ល្អ​រួម​ជា​មួយ​នឹង​មុខ​ងារ​ច្រើន​មិន​ចាញ់​កាមេរ៉ា​អា​ជីព​នោះ​ឡើយ​។​ម្យ៉ាង​បើ​តាម​រូប​ដែល​បាន​បែក​ធ្លាយ​តាម​រយះ​CNET Korea បាន​បង្ហាញ​ពី ការ​ឌី​ស្សាញ​ដ៏​ប្លែក​ថ្មី ដែល​អាច​អោយ​យើង​ទាញ​ផ្នែក​ខាង​ក្រោម​នៃ​ទូរស័ព្ទ​ចេញ​បាន​ហើយ​ធ្វើ​ការ​បន្ថែម​ថ្ម​បាន​ទៀត​ផង​។
​​​​​​​​​​ត្រឹម​តែ​មើល​ការ​ឌីស្សាញ​របស់​វា​មើល​G5 ស្រស់​ស្អាត​ហើយ​ទាក់​ទាញ​ជាង​ម៉ូដែល​មុន​ៗ ឆ្ងាយ​ណាស់​ហើយ​បើ​សិន​ជា​វា​លក្ខណះ​ពិសេស​ផ្សេង​ទៀត​នោះ​G5 អាច​នឹង​ក្លាយ​ជា​អាវុធ​ដ៏​សំខាន់​របស់​LG ​សម្រាប់​ប្រជែង​ទី​ផ្សា​ជាមួយ​Galaxy S7 របស់​Samsung ជាក់​ជា​មិន​ខាន៕​

ប្រភព ៖

ប្រែសម្រួល ៖ Leng Kim

  • បើ​អញ្ចឹង​មែន​LG G5ថ្មី​ប្លែក​ជាងGalaxy S7 ទៅ​ទៀត已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:កីឡា
Tags: