អតីត​ប្រធានាធិបតី​ដែល​នៅមាន​ជីវិត​៤​រូប​បោះឆ្នោត​ឲ្យ​លោកស្រី ហ៊ី​ឡា​រី​គ្លី​ន​តុ​ន​ និពន្ធដោយ : សៅ ផលនិស្ស័យ       October-01-2016, 11:00 am         6548

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132អតីត​ប្រធានាធិបតី​ដែល​នៅមាន​ជីវិត​៤​រូប​បោះឆ្នោត​ឲ្យ​លោកស្រី ហ៊ី​ឡា​រី​គ្លី​ន​តុ​ន​​ជា​រឿង​គួរ​ឲ្យ​សម្គាល់​មួយ ដែល​នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​នៅ​ថ្ងៃ ៨​ខែវិច្ឆិកា​ខាងមុខនេះ ប្រធានាធិបតី​អាមេរិក​ចំនួន​៤​រូប​នឹង​បោះឆ្នោត​គាំទ្រ​លោកស្រី ហ៊ី​ឡា​រី​គ្លី​ន​តុ​ន​។ វា​ជាស​ញ្ញា​មួយ​បញ្ជាក់ថា លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ទទួលបាន​ការគាំទ្រ​ខ្លាំង​ពី​បណ្តា​អភិជន​នយោបាយ​និង​អាចជួយ​ឲ្យ​លោកស្រី​កាន់តែ​មានលទ្ធភាព​ក្លាយជា​ប្រធានាធិបតី​អាមេរិក​។​

​នៅសល់​រយៈពេល​ប្រហែល ៥​សប្តាហ៍​ប៉ុណ្ណោះ​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​នឹង​ចាប់ផ្តើម​។ គេ​កំពុង​រង់ចាំ​តាមដាន​មើលថា ក្នុងចំណោម​បេក្ខជន​ប្រធានាធិបតី​នៃ​បក្ស​ធំ​ពីរ​គឺ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន នៃ​បក្ស​ប្រជាធិបតេយ្យ និង​លោក ដូ​ណា​ល់ ត្រាំ​មកពី​បក្ស​សាធារណរដ្ឋ មួយណា​នឹង​ក្លាយជា​ប្រធានាធិបតី​អាមេរិក​។

​ថ្វីបើ​គេ​មិនអាច​ទាយ​ដឹង​មុន​ក៏ដោយ បេក្ខជន​បក្ស​ប្រជាធិបតេយ្យ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ហាក់​មាន​ប្រជាប្រិយភាព​ខ្ពស់​និង​បានទទួល​ការគាំទ្រ​ច្រើន​ពី​បណ្តា​អភិជន​នយោបាយ​ទាំង​បក្ស​ប្រជាធិបតេយ្យ​និង​បក្ស​សាធារណរដ្ឋ​ផង​។ អ្វីដែល​ពិសេស ប្រធានាធិបតី​អាមេរិក​ទាំង​៤ រូប នឹង​បោះឆ្នោត​ឲ្យ​លោកស្រី​ថែម​ទៀតផង​។​តែ​ប្រធានាធិបតី​ទី ៤៣ លោក George W Bush មិនបាន​ប្រកាសថា​លោក​បោះឆ្នោត​ឲ្យ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ឡើយ តែ​លោក​បាន​បដិសេធ​គាំទ្រ​លោក ដូ​ណា​ល់ ត្រាំ​។​

​ប្រធានាធិបតី​ដែល​សន្យាថា​នឹង​បោះឆ្នោត​ជ្រើស​រើសយក​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន នោះ​មានដូចជា​ប្រធានាធិបតី​ទី ៣៩ លោក ជី​មី ការ​ទ័​រ (Jimmy Carter),​ប្រធានាធិបតី​ទី ៤១ លោក George H. W. Bush, ប្រធានាធិបតី​ទី ៤២ លោក ប៊ី​ល គ្លី​ន​តុ​ន (Bill Clinton) និង​ចុងក្រោយ​ប្រធានាធិបតី​ទី ៤៤ លោក បា​រ៉ា​ក់ អូ​បា​ម៉ា​។​

​កាលពីដើម​ខែកញ្ញា លោកស្រី​Kathleen Hartington Kennedy Townsend បាន​អះអាងថា លោក George H.W. Bush បាន​ប្រាប់​លោកស្រី​ថា លោក​នឹង​បោះឆ្នោត​ឲ្យ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន នៅ​ថ្ងៃ ៨ វិច្ឆិកា​ខាងមុខ​។​លោក George H.W. Bush ជា​អ្នក​សាធារណរដ្ឋ ហើយ​លោក​ក៏​ជា​អតីត​ប្រធានាធិបតី​មកពី​បក្ស​សាធារណរដ្ឋ​ដំបូង​បំផុត​ដែល​នឹង​បោះឆ្នោត​ឲ្យ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​។​

​តាមពិតទៅ លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​បន្ត​រិះគន់​លោក​ដូ​ណា​ល់ ត្រាំ ហើយ​ជួយ​ឃោសនា​ឲ្យ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​ដែលជា​អតីតរដ្ឋមន្ត្រី​ការបរទេស​របស់លោក​ក្នុង​អាណត្តិ​ទីមួយ​។ លោក អះអាងថា មានតែ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ប៉ុណ្ណោះ​ដែលមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ក្នុងការ​បន្ត​តំណែង​ប្រធានាធិបតី​និង​ក្លាយជា​មេបញ្ជាការ​កំពូល​កងទ័ព​អាមេរិក​។​

​ចំណែក លោក ជី​មី កា​ទ័​រ  ឯណោះ​វិញ​បាន​ថ្លែង​គាំទ្រ​និង​កោតសរសើរ​លោកស្រី ហ៊ី​ឡា​រី​គ្លី​ន​តុ​ន​ខ្លាំង​។ លោក​អះអាងថា លោកស្រី គ្លី​ន​តុ​ន​តែងតែមាន​ឆន្ទៈ​ខ្ពស់​ក្នុងការ​ដោះស្រាយ​បញ្ហា​និង​បញ្ចប់​បញ្ហា​ដោយមាន​ប្រសិទ្ធភាព​។ ហើយ​លោក​សរសើរ លោកស្រី ហ៊ី​ឡា​រី ដែល​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត​និង​ផ្តោត​សំខាន់​លើ​ការតស៊ូ​មតិ​ដើម្បី​លើកស្ទួយ​សិទ្ធិមនុស្ស​៕