Ramsey នឹងមិនបានចូលលេងវគ្គជម្រុះ World Cup ឲ្យវែល៍ឡើយ(មានវិអូ)

ខ្សែបម្រើកណ្តាលកាំភ្លើងធំ Arsenal កីឡាករ Aaron Ramsey ត្រូវបានរំពឹងថា នឹងត្រូវអវត្តមានពីការប្រកួតជម្រុះ World Cup 2018 ឲ្យប្រទេសវែល៍ នាថ្ងៃតុលាខាងមុខ ជាមួយនិងប្រទេស អូទ្រីស និងហ្សកហ្ស៊ី ខណៈរូបគេទើបជាសះស្បើយពីរបួសគន្លាក់ឆ្អឹង។

Aaron Ramsey

Ramsey វ័យ ២៥ឆ្នាំ មិនបានចូលលេង ចាប់តាំងពីទទួលរងរបួសនេះ ពេលបើករដូវកាលថ្មី ក្របខណ្ឌលីកកំពូលអង់គ្លេស Premier League។
ខ្សែបម្រើ Jonny Williams បានវិលត្រលប់មកធ្វើការហ្វឹកហាត់ជាមួយនិងក្លិបខ្ចីជើង Ipswich វិញ ប៉ុន្តែមិនត្រូវបានដាក់ឲ្យលេងនៅឡើយទេ។
គ្រូបង្វឹកជម្រើសជាតិ វែល៍ នឹងប្រកាសសមាជិកក្រុម នៅថ្ងៃសប្តាហ៍នេះ។

Ramsey គឺជាកីឡាករឆ្នើមម្នាក់របស់ប្រទេសវែល៍ នៅក្នុងពានរង្វាន់ Euro 2016 ប៉ុន្តែត្រូវបានព្យួរការប្រកួត ក្នុងវគ្គ ១/៤ផ្តាច់ព្រ័ត្រ ដោយចាញ់ក្រុមព័រទុយហ្គាល ២-០៕

សូមទស្សនវិដេអូ Highlight

The post Ramsey នឹងមិនបានចូលលេងវគ្គជម្រុះ World Cup ឲ្យវែល៍ឡើយ(មានវិអូ) appeared first on CamboSport.