វិធីសាស្ត្រ​ដោនឡូត​ភាពយន្ត​ហូលីវូត​តាម​រយះ Torrent នៅ​លើ​iPhone iPad និង​iPod ដោយ​មិន​ចាំ​បាច់​Jailbreak (មាន​Video)

យើង​សង្កេត​ឃើញ​ថា​ឧបករណ៍​របស់​iOS​ មិន​សូវ​បើក​ទូ​លាយ​រឿង​ដោនឡូត​អ្វី​មួយ​ចេញ​ពី​ប្រភព​មិន​ច្បាស់​លាស់​ឬ​ខុស​ច្បាប់​នោះ​ទេ​។​ជាក់​ស្តែង​ការ​Jaibreak​ដើម្បី​អាច​ដោន​ឡូត​កម្មវិធី​ពី​ប្រភព​ដទៃ​បាន​ងាយ​ស្រួល​ជាង​មុន​ឬ​ក៏​ដោនឡួត​ភាពយន្ត​ហូលីវូត​ដោយ​Free​ Free​តាម​រយៈ​​Torren​សុទ្ធ​តែ​ត្រូវ​បាន​ហាម​ឃាត់​ដោយApple​។​បើ​យើង​ងាក​មើល​ឧបករណ៏​Android​វិញ​អ្នក​ប្រើ​ប្រាស់​អាច​ដោន​ឡូត​កម្មវិធី​Torrentចេញ​ពី​Play Storeតែ​ម្តង​សម្រាប់​iPhone​វិញ​គ្មាន​ទេ​។​

តែ​ទោះ​ជា​យ៉ាង​ណា​ក៏​មិន​មែន​គ្មាន​មធ្យោបាយ​ដោនឡូត​ទាល់​តែ​សោះ​នោះ​ដែរ ។​ ខាង​ក្រោម​នេះ​ជា​វិធីសាស្ត្រ​និង​តម្រូវ​ការ​ដើម្បី​ដោនឡូត​៖
1.    សម្រាប់​ឧបករណ៍i​OSអាច​ដោនឡូត​បាន​ទាំង​អស់​បើ​ទោះ​ជា​មិន​ទាន់​Jailbreak
2.    លោក​អ្នក​ត្រូវ​ដោនឡូត​កម្មវិធី ​iDownloader មួយ​ចេញ​ពីAppStor​ដែល​អាច​ដោនឡូត​បាន​ទាំង​វីដេអូ​និង​ឯកសារ​ទុក​មួយ​ជា​មុន​សិន​បើ​សិន​ជា​មាន​ហើយ​ជា​ការ​ប្រសើរ​
3.   សូម​ចូល​ទៅ​កាន់​Torrent​វេបសាយ​ណា​មួយ​ដែល​លោក​អ្នក​ធ្លាប់​ប្រើប្រាស់​ឬ​ក៏​kickass.toដោយ​​search​វា​តាម​Google​តែ​ម្ដង
4.    ស្វែង​រក​ភាពយន្ត​ឬ​ឯកសារ​ណា​មួយ​ដែល​យើង​ចង់​បាន​រួច​ចុច​នៅ​លើ​វា​បន្ទាប់​ចុច​សញ្ញា​ដូច​ដែក​ឆក់​អោយ​ជាប់​រហូត​ចេញ​ពាក្យ​ថា​Copyរួច​ចុច​លើ​Copy
5.    បើ​Tabថ្មី​មួយ​ទៀត​និង​ចូល​ទៅ​កាន់​website:  www.zbigz.com រួច​ចុច​Pasteនិង​ចុច​Go
6.    បន្ទាប់​មក​វា​នឹងCached File អោយ​យើង​បន្ទាប់​ពី Cached បាន​១០០​% ​រួច​រាល់​ចុច​លើ​fil​បន្ទាប់​មក​កូពី​link
7.    ចុង​ក្រោយ​បើក​កម្មវិធី iDownloader ធ្វើ​កា​Paste link និង រង់ ចាំ​រហូត​ដល់​វា​លោត​ពាក្យ​ដោនឡូត​និង​ចុច​ពី​លើ​វា​ជា​ការ​ស្រេច​

អាច​ថា​ការ​ណែ​នាំ​វិធីសាស្ត្រ​វា​ពិបាក​យល់​បន្តិច​ប៉ុន្តែ​លោក​អ្នក​អាច​ទស្សនា​វីដេអូ​ដែល​ពន្យល់​លំអិត​ខាង​ក្រោម ៖

ប្រភព ៖ Youtube (Channel: Fc Barcelona)

ដោយ ៖ Leng Kim

  • វិធីសាស្ត្រ​ដោនឡូត​ភាពយន្ត​ហូលីវូត​តាម​រយះ Torrent នៅ​លើ​iPhone iPad និង​iPod ដោយ​មិន​ចាំ​បាច់​Jailbreak (មាន​Video)已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:វីដេអូ
Tags: