អត្ថប្រយោជន៍​ពី​ផ្កា​ខាត់ណា

ផ្កា​ខាត់ណា​គឺ​ជា​ប្រភេទ​បន្លែ​១​ប្រភេទ​ដែល​ប្រជាជន​ទូទៅ​និយម​ទទួលទាន​និង​មាន​ឱជារស​ឈ្ងុយឆ្ងាញ់​ថែម​ទាំង​ជួយ​ដល់​សុខភាព​ទៀត​ផង។ យើង​អាច​ទទួលទាន​ជា​សាលាដ​​ឆា​ឬ​ស្ងោ​ក៏បាន​ដែល​មាន​ផល​ល្អ​ជា​ពិសេស​ដល់​ក្មេងៗ។ នៅ​ក្នុង​ផ្កា​ខាត់ណា​ផ្ទុក​ទៅ​ដោយ​វីតាមីន​និង​សារធាតុ​រ៉ែ​ជា​ច្រើន​ដូចជា វីតាមីន​Thiamin វីតាមីន​Riboflavin អាស៊ីត នីកូទីន(Niacin) សារធាតុPyridoxine វីតាមីន​B5 ប្រូតេអ៊ីន ប៉ូតាស្យូម វីតាមីន​C ហ្វីតូឃឺមីខល(Phytochemicals) ជាតិ​កាក​សរសៃ​ អាស៊ីត​ហ្វូលិក ជាតិ​ផូស្វ័រ ជាតិBeta Carotene ។ល។ អត្ថប្រយោជន៍​របស់​ផ្កា​ខាត់ណា​ពិត​ជា​មាន​ប្រយោជន៏​ដល់​ប្រព័ន្ធ​ការពារ​រាងកាយ ការពារ​រាងកាយ​ពី​ការ​ឆ្លង​ជំងឺ ជួយ​ការពារ​រាងកាយ​ពី​ជំងឺ​ទឹកនោម​ផ្អែម ជួយ​អោយ​ឈាម​ដើរ​ស្រួល ​ជួយ​បញ្ចេញ​កាក​សំណល់​ពុល​ចេញ​ពី​រាងកាយ ជួយ​សម្រក​ទម្ងន់ ។ល។ វា​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ចំអិន​ដូចជា ស៊ុប ការី ឆា និង សាលាដ​ជាដើម។ សូម​សាកល្បង​ទទួលទាន​ដើម្បី​ទទួល​បាន​សុខភាព​ទាំងអស់​គ្នា៕

ប្រែសម្រួលដោយ៖ Ninja
ប្រភព៖ healthdigezt