“ទឹកដោះគោសម្រាប់ទារកនិងមីកញ្ចប់ធ្វើឲ្យទារកក្លាយជាខ្ទើយ” សម្ដីរបស់ចៅហ្វាយក្រុងនៃទីក្រុងមួយនៅឥណ្ឌូណេស៊ី

លោក​ Arief Rachadiono Wismansyah ដែល​ជា​ចៅហ្វាយ​ក្រុង នៃ​ទីក្រុង​ Tangerang ប្រទេស​ឥណ្ឌូណេស៊ី បាន​ធ្វើ​ឲ្យ​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​ចាប់​អារម្មណ៍​ ហើយ​លោក​ក៏​ទទួល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ផង​ដែរ​​ក្រោយ​លោក​បាន​ថ្លែង​​សុន្ទរ​កថា​នៅ​ក្នុង​សិក្ខា​សិលា​ស្ដី​អំពី​ការ​មាន​ផ្ទៃ​ពោះ​​មួយ​ថា “ទឹក​ដោះ​គោ​កំប៉ុង​និង​មី​កញ្ចប់​ធ្វើ​ឲ្យ​ទារក​ក្លាយ​ជា​​ខ្ទើយ”។

“ទឹកដោះគោសម្រាប់ទារកនិងមីកញ្ចប់ធ្វើឲ្យទារកក្លាយជាខ្ទើយ” សម្ដីរបស់ចៅហ្វាយក្រុងនៃទីក្រុងមួយនៅឥណ្ឌូណេស៊ី

បើ​​យោង​តាម​ប្រភព​ពី​ បាន​ឲ្យ​ដឹង​​​ថា​នៅ​​ក្នុង​ពេល​ធ្វើ​​សុន្ទរកថា​នោះ​ លោក Arief Rchadiono Wismansyah បាន​ថ្លែង​ថា​ “ដើម្បី​ធ្វើ​ឲ្យ​ក្មេងៗ​​ឥណ្ឌូណេស៊ី​ឆ្លាត​វៃ និង​រឹង​មាុំ​​អ្វី​ដែល​សំខាន់​គឺ​ផ្ដល់​ឲ្យ​ពួកគេ​នូវ​អាហារ​រូបត្ថម្ភ​ឲ្យ​បាន​គ្រប់គ្រាន់ ជា​ពិសេស​គឺ​ការ​បំបៅ​ទឹកដោះ​ម្ដាយ”។ លោក​បាន​បន្ត​ថា “ម្ដាយ​​ឪពុក​សព្វ​ថ្ងៃ​គឺ​ពឹង​ពាក់​ទៅ​លើ​​​ទឹកដោះ​គោ​កូន​ក្មេង​ មីកញ្ចប់​ និង​ផលិតផល​ស្រដៀង​ ពី​ព្រោះ​តែ​ពួក​គេ​រវល់ ហេតុ​ដូចនេះ​កុំ​ទៅ​ឆ្ងល់​ថា​ហេតុ​អ្វី​រាល់​ថ្ងៃ​នេះ​សំបូរ​ខ្ទើយ (LGBT)​ខ្លាំង​ម្ល៉េះ”។

“ទឹកដោះគោសម្រាប់ទារកនិងមីកញ្ចប់ធ្វើឲ្យទារកក្លាយជាខ្ទើយ” សម្ដីរបស់ចៅហ្វាយក្រុងនៃទីក្រុងមួយនៅឥណ្ឌូណេស៊ី

“ទឹកដោះគោសម្រាប់ទារកនិងមីកញ្ចប់ធ្វើឲ្យទារកក្លាយជាខ្ទើយ” សម្ដីរបស់ចៅហ្វាយក្រុងនៃទីក្រុងមួយនៅឥណ្ឌូណេស៊ី

​​​​​​គួរ​បញ្ជាក់​ឲ្យ​ដឹង​ផង​ដែរ​ថា​បញ្ហា​ភេទ​ទី ៣ នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​បាន​ក្លាយ​ជា​រឿង​ដ៏​ចម្រូង​ចម្រាស់​មួយ​ ហើយ​អ្នក​នយោបាយ​មួយ​រូប​របស់​ឥណ្ឌូណេស៊ី​​ធ្លាប់​បាន​​និយាយ​ថា ចលនា​មនុស្ស​ភេទ​ទី ៣ គឺ​ពិត​ជា​មាន​គ្រោះថ្នាក់​ខ្លាំង​ណាស់​ក្នុង​ប្រទេស​មួយ​នេះ ដែល​វា​គ្រោះ​ថ្នាក់​ជាង​អាវុធ​នុយក្លេអ៊ែរ​ទៅ​ទៀត៕

ប្រែសម្រួល ៖ ជលស័យ

  • “ទឹកដោះគោសម្រាប់ទារកនិងមីកញ្ចប់ធ្វើឲ្យទារកក្លាយជាខ្ទើយ” សម្ដីរបស់ចៅហ្វាយក្រុងនៃទីក្រុងមួយនៅឥណ្ឌូណេស៊ី已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:បច្ចេកវិទ្យា
Tags: