វិធី​សម្រក​ទម្ងន់​ងាយៗ​សម្រាប់​អ្នក​ខ្ជិល​និង​អ្នក​ដែល​មិន​មាន​ពេល​គ្រប់គ្រាន់

ខាង​ក្រោម​នេះ​គឺ​ជា​វិធី​ងាយៗ​សម្រាប់​សម្រក​ទម្ងន់។ វា​មាន​ប្រសិទ្ធភាព​អាច​ដុត​បំផ្លាញ​កាឡូរី​រាប់​រយ​ទោះ​បី​ជា​អ្នក​រវល់​ធ្វើការ​នៅ​មុខ​កុំព្យូទ័រ​ពេញ​មួយ​ថ្ងៃក៏ដោយ។ វា​ជួយ​បង្កើន​មេតាបូលីស​ដែល​ជួយ​ដល់​ការ​សម្រក​ទម្ងន់។

គ្រឿង​ផ្សំ៖

. ទឹក​ឃ្មុំ​២ស្លាប​ព្រា​កាហ្វេ

. ​ឈើអែម/ឈើ​ផ្អែម​(Cinnamon) ១​ស្លាប​ព្រា​កាហ្វេ 

. ទឹក​ក្តៅ​ដាំ​ពុះ​១​កែវ (២៣៧​មីលីលីត)

របៀប​ធ្វើ៖

. ដាក់​ឈើអែម/ឈើ​ផ្អែម​១​ស្លាប​ព្រា​កាហ្វេ​ទៅ​ក្នុង​កែវ​ហើយ​ចាក់​ទឹក​ក្តៅ​ដាំ​ពុះ​ចូល​ឆុង​ដូច​តែ​កូរ​អោយ​សព្វ​រហូត​ក្តៅ​អុនៗ​ល្មម​ផឹក។

. ចាក់​ទឹក​ឃ្មុំ​២​ស្លាប​ព្រា​កាហ្វេ​ចូល​នៅ​ពេល​ទឹក​ក្តៅ​អុន​ៗ។ ជៀស​វាង​ការ​ចាក់​ទឹក​ឃ្មុំ​នៅ​ពេល​ទឹក​ក្តៅ​ខ្លាំង​ពី​ព្រោះ​ទឹក​ក្តៅ​នឹង​បំផ្លាញ​អង់ស៊ីម និង សារ​ធាតុ​ចិញ្ចឹម​ផ្សេងៗ​ទៀត​នៅ​ក្នុង​ទឹក​ឃ្មុំ។

គួរ​ទទួល​ទាន​កន្លះ​កែវ​មុន​ពេល​ចូល​គេង​ហើយ​ទុក​កន្លះ​កែវ​ទៀត​ទទួល​ទាន​នៅ​ពេល​ព្រឹក​ដោយ​បិទ​អោយ​ជិត​ក្លាស្សេ​នៅ​ក្នុង​ទូរ​ទឹកកក។

បំរាម៖ មិន​ត្រូវ​កម្តៅ​វា​ឡើង​វិញ​នោះ​ទេ មិន​ត្រូវ​ថែម​គ្រឿង​ផ្សំ​ផ្សេង​ទៀត​ចូល​នោះ​ទេ ហើយ​ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់ គួរ​តែ​ទទួល​ទាន​នៅ​ពេល​ដែល​ពោះ​ទទេ៕

ប្រែ​សម្រួល​ដោយ៖ Ninja

ប្រ​ភព៖

  • វិធី​សម្រក​ទម្ងន់​ងាយៗ​សម្រាប់​អ្នក​ខ្ជិល​និង​អ្នក​ដែល​មិន​មាន​ពេល​គ្រប់គ្រាន់已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:កំសាន្ត
Tags: