ភ្នំ​សសៀរ មិន​ឆ្ងាយ​ពី​កែប ​​​មាន​ល្អាង​រូង​ធម្មជាតិ​ដ៏​អស្ចារ្យ​​គ្មាន​កន្លែង​ណា​ដូច

ជា​រមណីយដ្ឋាន​មួយ​ស្ថិត​នៅ​ខេត្ត​កែប ភ្នំ​សសៀរ​ប្រមូល​ផ្តុំ​ដោយ​ភ្នំ​តូច​ៗ​ចំនួន​ ៣​ មាន​ទំហំ​ផ្ទៃដី​ប្រមាណ​ជាង​ ១ ​គីឡូម៉ែត្រ​ការ៉េ និង​មាន​កម្ពស់​ជាង​ ៤០​ ម៉ែត្រ​។

ភ្នំ​សសៀរ មិន​ឆ្ងាយ​ពី​កែប ​​​មាន​ល្អាង​រូង​ធម្មជាតិ​ដ៏​អស្ចារ្យ​​គ្មាន​កន្លែង​ណា​ដូច

តាម​វីគីភីឌា លក្ខណៈ​ដ៏​អស្ចារ្យ​របស់​ភ្នំ​សសៀរ​​គឺ​មាន​ល្អាង​រូង​ពី​ធម្មជាតិ​ស្ទើរតែ​គ្មាន​កន្លែង​ណា​ដូច។ ដូចជា​ល្អាង​ស្តេច​ដំរីស ល្អាង​វាលស្រែ​មួយ​រយ ល្អាង​ស-ខ្មៅ និង ល្អាង​ប្រចៀវ​។ នៅ​ល្អាង​ភ្នំ​ដំរី​ស​មាន​បន្សល់​ទុក​នៅ​ស្នាដៃ​ស្ថាបត្យកម្ម​ដ៏​កំពូល​មួយ​គឺ​វាលស្រែ ១០០​ដែល​បាន​លាក់​ខ្លួន​បំពួន​អាត្មា​ក្នុង​រូង​យ៉ាង​ងងឹត​នោះ​។​

ភ្នំ​សសៀរ មិន​ឆ្ងាយ​ពី​កែប ​​​មាន​ល្អាង​រូង​ធម្មជាតិ​ដ៏​អស្ចារ្យ​​គ្មាន​កន្លែង​ណា​ដូច

ដោយឡែក​នៅ​លើ​កំពូលភ្នំ​សសៀរ​វិញ​​​ មាន​ចេតិយ​មួយ​ ដែល​កសាង​ឡើង​នៅ​ឆ្នាំ​១៩៦៤​ ដោយ​ព្រះ​មហា​ក្សត្រិយ៍​រស្មី​សោភ័ណ្ឌ​ មាន​រំលេច និង​លម្អ​ទៅ​ដោយ ក្បូរ​ក្បាច់រចនា​យ៉ាង​ល្អ​វិចិត្រ និង​មាន​ពណ៌​ប្រណីត​ដ៏​អស្ចារ្យ​គឺជា​គោតម​មុនី​ចេតិយ​ដែល​ជាទី​សក្ការ​គោរព​បូជា​ជំនឿ​លើ​វត្ថុ​ស័ក្ដិសិទ្ធិ​ទាំង​៣ របស់​ព្រះពុទ្ធ​ដែល​គេ​បាន​យក​ទៅ​តម្កល់ទុក​នៅ​ក្នុង​នោះ​គឺ​ព្រះ​សរីរធាតុ​របស់​ព្រះពុទ្ធ​។​

ភ្នំ​សសៀរ មិន​ឆ្ងាយ​ពី​កែប ​​​មាន​ល្អាង​រូង​ធម្មជាតិ​ដ៏​អស្ចារ្យ​​គ្មាន​កន្លែង​ណា​ដូច

ល្អាង​ដំរី​ស

ភ្នំ​សសៀរ មិន​ឆ្ងាយ​ពី​កែប ​​​មាន​ល្អាង​រូង​ធម្មជាតិ​ដ៏​អស្ចារ្យ​​គ្មាន​កន្លែង​ណា​ដូច

វាលស្រែ ១០០

ពី​ជើងភ្នំ​ឡើង​ទៅ​ដល់​កំពូលភ្នំ​នោះ​មាន​សំណង់​វត្ត​អារាម​ព្រះពុទ្ធ​សាសនា​មាន​ផ្លូវ​ខ្វាត់ខ្វែង ​មាន​ព្រះសង្ឃ​គង់នៅ និង​មាន​រោង​តូចៗ​ជាច្រើន​ទៀត​សង់​ឡើង​នៅ​តាម​ជើងភ្នំ​សម្រាប់​តាជី​យាយជី​មក​សំណាក់​ធម៌​ទៀត​ផង។

រមណីយដ្ឋាន ភ្នំ​សសៀរ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ ភូមិ​ដំណាក់​ចំបក់ ឃុំ​អូរក្រសារ ស្រុក​ដំណាក់​ចង្អើរ ចម្ងាយ​ប្រមាណ ១៤ គីឡូម៉ែត្រ​ពី​ក្រុង​កែប និង ៣ គីឡូម៉ែត្រ​ពី​រង្វង់​មូល​សេះ​ស។

ភ្នំ​សសៀរ មិន​ឆ្ងាយ​ពី​កែប ​​​មាន​ល្អាង​រូង​ធម្មជាតិ​ដ៏​អស្ចារ្យ​​គ្មាន​កន្លែង​ណា​ដូច

ផ្លូវ​ឡើង​លើ​ភ្នំ