សូម្បី​តែ​ឆ្កែ​ក៏​​ប្រើ​កាបូប​ Brand​ តម្លៃ​រាប់​ពាន់​​ដែរ ?

ក្រោយ​ពី​កាបូប​​ម៉ាក​​​​ថ្មី​តម្លៃ​រាប់​ពាន់​ដុល្លារ​​របស់​ Balenciaga ត្រូវ​បាន​បង្ហាញ​ក្នុង​ការ​បង្ហាញ​ម៉ូត Paris Fashion Week​ កាល​ពី​ពេល​ថ្មី​ៗ​នេះ ពាក្យ​រិះគន់​ ​និង​​បង្អាប់​ជា​ច្រើន​​ដែល​ថា​​ “ម៉ូត​កាបូ​ប​នេះ​​មាន​រូបរាង​​ដូច​ថង់​នីឡុងបេះបិទ” ត្រូវ​បាន​សាយ​ភាយ​ពាស​ពេញ​បណ្ដាញ​សង្គម​ធំៗជា​ច្រើន។

ត្រឹម​ពាក្យ​​តែ​ពាក្យ​រិះគន់​មិន​ទាន់​គ្រប់​គ្រាន់​នោះ​ទេ គឺ​មាន​ទាំង​អ្នក​លេង​បណ្ដាញ​សង្គម Instagram មួយ​រូប​បាន​បង្ហោះ​រូបថត​​ឆ្កែ​របស់​ខ្លួន​​តុប​តែ​ខ្លួន​ដូចជា​មនុស្ស​ដោយ​ស្ពាយ​ ថង់​នីឡុង ​ដែល​មាន​រូបរាង​ស្រដៀង​ទៅ​នឹង​កាបូបម៉ាក​តម្លៃ​រាប់​ពាន់​របស់ Balenciaga ទៀត​ផង។ ប៉ុន្តែ​គេ​មិន​ដឹង​ថា​ម្ចាស់​គណនី​ Instagram នេះ​ បង្ហោះ​រូបភាព​បែប​នេះ​ក្នុង​ន័យ​ឌឺដង​ ឬ គ្រាន់​តែ​ជា​ការ​​ធ្វើ​​ឡើង​ដើម្បី​ទាក់​ទាញ​ចំណាប់​អារម្មណ៍​នោះ​ទេ៕

ម៉ូតកាបូបដែលរងការរិះគន់
រូបអ្នកលេងបណ្ដាញ​សង្គម Facebook ថតជាមួយ​នឹង​ថង់នីឡុង ក្នុង​ន័យ​ឌឺដង

ប្រែសម្រួក ៖ ជលស័យ
ប្រភព ៖

  • សូម្បី​តែ​ឆ្កែ​ក៏​​ប្រើ​កាបូប​ Brand​ តម្លៃ​រាប់​ពាន់​​ដែរ ?已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:ចំនេះដឹង
Tags: