ព្យាបាល​មុន​ដោយ​ទឹកដោះគោ​ស្រស់​

ក្រុមហ៊ុន​ថែរក្សា​និង​ព្យាបាល​ស្បែក​របស់​ញូវហ្សេឡែនដ៏​Quantec បាន​ទាញ​យក​អត្ថប្រយោជន៍​ពី​ទឹកដោះគោ​ស្រស់​មក​ព្យាបាល​មុន​នៅ​លើ​ស្បែក​និង​ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ​នៅ​ក្នុង​ការ​អភិវឌ្ឍ​ផលិតផល​ថ្មី​របស់​ខ្លួន​ពី​សហរដ្ឋអាមេរិក។ ក្រុម​អ្នក​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន​នេះ​គឺ​មាន​ទីតាំង​នៅ​ទីក្រុង​ហាមីលតុន​ (Hamil-ton)​គឺ​ជា​ផលិត​ផល​ព្យាបាល​មុន​ដំបូង​គេ​បង្អស់​លើ​ពិភព​លោក​ដែល​បាន​ចម្រាញ់​ពី​ទឹកដោះគោ​របស់​ញូវហ្សេឡែនដ៏​ ខណៈ​ដែល​ការ​សិក្សា​កន្លង​មក​បាន​បង្ហាញ​ថា​សមាស​ធាតុ​ផ្សំ​តែ​មួយ​ដែល​ចេញ​ពី​សត្វ​បំបៅ​កូន​ដោយ​ទឹកដោះ​អាច​ផលិត​ចេញ​មក​ ដើម្បី​ការពារ​ពូក​គេ​ពី​ពពួក​បាក់​តេរី។ តាម​ប្រសាសន៍​របស់​លោក​វេជ្ជបណ្ឌិត រូដ ក្លេខប (Rod Clacomb) បាន​អោយ​ដឹង​ថា​ ម៉ូលេគុល​ជីវសាស្ត្រ​អង់ស៊ីម​និង​ប្រូតេអ៊ីន​ដែល​ធ្វើការ​យ៉ាង​សកម្ម​នៅ​ក្នុង​ក្រែម​ការពារ​មុខ​មុន សុទ្ធ​តែ​មាន​សារ​សំខាន់​ដើម្បី​បង្ការ​ពី​ការ​ចម្លង​មេរោគ​បាក់តេរី​មិន​ល្អ។ លោក​វេជ្ជបណ្ឌិត​ក៏​បាន​ពន្យល់​ផង​ដែរ​ថា ម៉ូលេគុល​សកម្ម​និង​អង់ស៊ីម​នៅ​ក្នុង​ទឹកដោះគោ​ស្រស់ ត្រូវ​បាន​ក្រុមហ៊ុន​ជ្រើស​ជា​រូបមន្ត​ផ្សំ​ពិសេស​នៅ​ក្នុង​ផលិត​ផល​ដែល​បាន​អភិវឌ្ឍ​ដោយ​ក្រុម​ស្រាវជ្រាវ​ R&D រយៈពេល​៧​ឆ្នាំ​មក​ហើយ៕

Pouring milk in the glass on the background of nature.

ប្រែ​សម្រួល​ដោយ៖ Ninja
ប្រភព៖ Beautymind

  • ព្យាបាល​មុន​ដោយ​ទឹកដោះគោ​ស្រស់​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:កីឡា
Tags: