វិចិត្រ​ការិនី​អ៊ុយ​ក្រែ​ន​ម្នាក់​យក​គ្រាប់កាំភ្លើង​ជាង​៥០០០ ច្នៃ​ជា​មុខ​លោក ពូ​ទីន​ និពន្ធដោយ : ធីតា       October-01-2016, 1:00 pm         1205

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132វិចិត្រ​ការិនី​អ៊ុយ​ក្រែ​ន​ម្នាក់​យក​គ្រាប់កាំភ្លើង​ជាង​៥០០០ ច្នៃ​ជា​មុខ​លោក ពូ​ទីន​​វិចិត្រ​ការិនី​អ៊ុយ​ក្រែ​ន Daria Marchenko បាន​ប្រើប្រាស់​គ្រាប់កាំភ្លើង​ជាង​៥០០០ ដែល​ប្រមូលបាន​ក្រោយ​ការបាញ់ប្រហារ​នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន ដើម្បី​រៀប​ឲ្យ​ចេញ​ជា​មុខ​លោក​ប្រធានាធិបតី​រុស្ស៊ី វ្លា​ឌី​មៀ ពូ​ទីន​។ នេះ​ជា​ផ្នែក​មួយ​នៃ​ពិ​ព័រ​ណ៌​ក្រោម​ប្រធានបទ The Five Elements of War ដែល​រៀបចំ​នៅ​សហរដ្ឋអាមេរិក​។​

Daria Machenko អាយុ​៣៤​ឆ្នាំ​បានចាប់ផ្តើម​ប្រមូល​សំបក​គ្រាប់កាំភ្លើង និង​បំណែក​ផ្សេងៗ​ទៀត​នៃ​យុទ្ធភណ្ឌ​ទាំងនេះ តាំងពី​ការទម្លាក់​អតីត​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Viktor Ianoukovitch នៅ​ខែកុម្ភៈ ឆ្នាំ​២០១៤​មកម្ល៉េះ​។ បើតាម​ការផ្សាយ​របស់ AFP ស្នាដៃ​សិល្បៈ​របស់ Machenko លេច​ជា​រូបរាង​ឡើង​ដោយមាន​កិច្ចសហការ​ជាមួយ​លោក Diniel Green ដែលជា​មិត្ត​ប្រុស និង​ជា​វិចិត្រករ​ម្នាក់​ផងដែរ​។​

Machenko បាន​ថ្លែងប្រាប់ AFP ថា គ្រាប់កាំភ្លើង​ដំបូង ត្រូវបាន​ប្រមូល​មកពី​ទីលាន​សន្តិភាព Maidan ដែលជា​ទីតាំង​នៃ​ការប្រមូលផ្តុំ​ដើម្បី​ទម្លាក់​លោក ប្រធានាធិបតី Viktor Ianoukovitch ហើយ​គ្រាប់​បន្តបន្ទាប់​ទៀត ត្រូវបាន​ប្រគល់​ដោយ​កង​យោធា​នៅ​ភាគ​ខាងកើត ដែល​បាន​បាញ់ប្រហារ​ជាមួយ​ក្រុម​ឧទ្ទាម​បំបែក​ខ្លួន​។​

​មុខ​របស់លោក ពូ​ទីន ឬ «The Face of War» គឺជា​ស្នាដៃ​ទីមួយ​សម្រាប់​ប្រធានបទ​ពិ​ព័រ​ណ៌ The Five Element of War​។ រូបនេះ បង្ហាញ​ពី​ពន្លឺ​ផ្សេងៗ​គ្នា ជាមួយនឹង​កែវភ្នែក​ដ៏​មុត​ស្រួច ដោយ​វិចិត្រ​ការិនី​ចង់​ឲ្យ​លោក ពូ​ទីន កែប្រែ​ពី​គំនិត​អាបអួរ​ឲ្យ​ទៅជា​ការផ្តល់​ពន្លឺ​រស្មី​៕