ឡូយម៉េស! ទោះមិនមាន Facebook ក៏ប្រើ Facebook Messenger បានដែរ

ចាប់​​ពី​​ថ្ងៃនេះ​ទៅ​ អ្នក​អាចធ្វើ​ការ​​ចុះឈ្មោះ​ក្នុង​គណនេយ្យ Facebook Messenger បាន​យ៉ាង​ងាយ​ ទោះ​ជា​អ្នក​មិន​មាន​គណនេយ្យ​Facebook ក៏ដោយ​ ហើយ​អ្នក​មិន​ចាំបាច់​មាន​អាសយដ្ឋាន​អ៊ីមែល​មួយ​ពិត​ក៏​បាន​ដែរ។ Facebook Messenger ត្រូវ​ការ​ត្រឹមតែ​នាម​ខ្លួន​ នាមត្រកូល​​ លេខទូរស័ព្ទ និង​រូបថត ១ ​សន្លឹក​គឺ​គ្រប់គ្រាន់​។

ថ្មីៗ​នេះ​ជាមួយ​នឹង​កំណែ​ទម្រង់​​​ដែល​ធ្វើ​ឱ្យ​កាន់តែ​ទាន់សម័យ​ និង​កាន់​តែ​ងាយស្រួល​សម្រាប់​​អ្នក​ប្រើប្រាស់​ ខណៈ​ដែល​មាន​មនុស្ស​ជា​ច្រើន​​រីករាយ​​នឹង​លក្ខណៈ​ពិសេស​ជាច្រើន​ ដែល​រួម​មានការ upload ​រូបថត​ និង វីដេអូ​ Chat ជា​ក្រុម ផ្ញើ​សារ​ជា​សំ​លេង​និង Video calling រូប Sticker ។ល។ ទោះជា​យ៉ាង​ក៏ដោយ​ កម្មវិធី​ផ្ញើ​សារ​ដែល​មាន​អ្នក​ប្រើប្រាស់​ប្រចាំ​ខែ​ប្រមាណ ៧០០ លាន​នាក់​និង​មាន​ការ​ផ្លាស់​ប្តូរ នាំ​មក​នូវ​ទម្រង់​ថ្មី ​ដែល​បាន​ចាក​ឆ្ងាយ​ពី​ Facebook ឫ​មាន​ន័យ​ថា​Facebook បាន​បោះ​បង់​ចោល Messenger មួយ​នេះ។

មនុស្ស​ជាច្រើននឹង​មាន​ភាព​​ងាយស្រួល​នឹង​ការ​ផ្ញើ​សារ​ទៅ​កាន់​មិត្តភក្ដិ​និង​ក្រុម​គ្រួសារ​ ដែល​មាន​ទំនាក់ទំនង​ក្នុង​Facebook ជាដើម បូករួម​នឹង​គុណ​សម្បត្តិ​ជា​ច្រើន​ទៀត​ ជាមួយនឹង multi-device ផ្ញើ​សារ​ ឆ្លង​កាត់​ទូរស័ព្ទ ​វេបសាយ​ និង​ថាប្លេត​ផង​ដែរ។ ដូច​នេះ​អ្នក​គួរតែ​ចាប់ផ្តើម​ជាមួយ​នឹង Messenger ដោយ​គ្មាន Facebook ​​ហើយ​កំណែ​អាប់ដេត​ថ្មី​នឹង​ចាប់ផ្តើម​​ប្រើ​បាន​ក្នុង​ប្រទេស​មួយ​ចំនួន​ប៉ុណ្ណោះ ដូចជា ​សហរដ្ឋអាមេរិក, កាណាដា, ពេរូ, និង វេណេហ្សុអ៊ីឡា៕

ប្រែសម្រួលដោយៈ សូររីកា
ប្រភព៖ 

  • ឡូយម៉េស! ទោះមិនមាន Facebook ក៏ប្រើ Facebook Messenger បានដែរ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:វីដេអូ
Tags: