សម្ដី​របស់​គ្រូ​បង្វឹក​ Liverpool ធ្វើ​ឲ្យ​ខ្សែ​ប្រយុទ្ធ​មួយ​រូប​ដែល​កំពុង​មាន​របួស​អាច​សម្រាក​ព្យាបាល​ដោយ​ស្ងប់​ចិត្ត

​គ្រូ​បង្វឹក​របស់​ក្លឹប​ហង្ស​ក្រហម​ Liverpool លោក​ Jurgen Klopp បាន​និយាយ​ថា​លោក​នឹង​ទុក​ពេល​ឲ្យ​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​មួយ​រូប​គឺ​កីឡាករ​ Daniel Sturridge ឲ្យ​សម្រាក​ព្យាបាល​រហូត​ដល់​ជា​សះ​ស្បើយ​ ហើយ​លោក​នឹង​បន្ត​រង់​ចាំ​បើ​ទោះ​ក្នុង​រយៈ​ពេល​យូរ​ក៏​ដោយ​ចុះ​ ។

ដោយ​លោក​ Jurgen Klopp បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ « យើង​គួរ​តែ​មាន​ការ​អត់​ធ្មត់​ ហើយ​រង់​ចាំ​ការ​ជា​សះ​ស្បើយ​របស់​ Daniel ។ គេ​តែង​ធ្វើ​បាន​ល្អ​សម្រាប់​ក្រុម​ពេល​គេ​គ្មាន​បញ្ហា​របួស​ តែ​ពេល​នេះ​គេ​កំពុង​ជួប​ស្ថាន​ភាព​មិន​ល្អ​ដែល​ធ្វើ​ឲ្យ​គេ​មិន​អាច​ជួយ​ក្រុម​បាន​គឺ​ដោយ​សារ​ការ​របួស​សាច់​ដុំ​ » ។

លោក​ Klopp បន្ថែម​ថា​ « ខ្ញុំ​ធ្លាប់​ចំណាយ​ពេល​១៥​ខែ​ដើម្បី​រង់​ចាំ​កីឡាករ​ Ilkay Gundogan ដើម្បី​ឲ្យ​គេ​ជា​ពី​របួស​កាល​ខ្ញុំ​នៅ​ដឹកនាំ​ Dortmund ។ ហើយ​ពេល​នេះ​សម្រាប់​ Daniel ខ្ញុំ​នឹង​រង់​ចាំ​ការ​ជា​សះ​ស្បើយ​ដូច​គ្នា​បើ​ទោះ​ជា​ក្នុង​រយៈ​ពេល​យូរ​ក្ដី​ ហើយ​ខ្ញុំ​សង្ឃឹម​ថា​គេ​នឹង​ត្រលប់​មក​វិញ​ជាមួយ​ទម្រង់​លេង​ដ៏​ល្អ​សម្រាប់​ក្រុម​ » ។

គួរ​បញ្ជាក់​ថា​ Daniel Sturridge បាន​បង្ហាញ​ខ្លួន​​តិច​ណាស់​សម្រាប់​ Liverpool នៅ​រដូវ​កាល​នេះ​ដោយ​សារ​តែ​គេ​បន្ត​របួស​ជា​ហូរហែ​តែ​យ៉ាង​ហោច​ណាស់​ក៏​គេ​អាច​ស៊ុត​បញ្ចូល​ទី​បាន​៤​គ្រាប់​ផង​ដែរក្នុង​ការ​បង្ហាញ​ខ្លួន​ត្រឹម​៦​ប្រកួត​​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • សម្ដី​របស់​គ្រូ​បង្វឹក​ Liverpool ធ្វើ​ឲ្យ​ខ្សែ​ប្រយុទ្ធ​មួយ​រូប​ដែល​កំពុង​មាន​របួស​អាច​សម្រាក​ព្យាបាល​ដោយ​ស្ងប់​ចិត្ត已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:ជីវិតនិងសង្គម
Tags: