បុរស​ហូឡង់​ម្នាក់​ជិះ​យន្តហោះ​មក​ប្រទេស​ចិន​ដើម្បី​ផ្ដល់​ការ​ភ្ញាក់​ផ្អើល​ដល់​មិត្ត​ស្រី​ដែល​ស្គាល់​គ្នា​តាម​អន​ឡាយ​ប៉ុន្តែ​…

បុរសវ័យ៤១ឆ្នាំសញ្ជាតិហូឡង់ម្នាក់ដែលមានឈ្មោះថា Alexander Pieter Cirk បានសម្រេចចិត្តធ្វើដំណើរពីប្រទេសរបស់ខ្លួនមកកាន់ប្រទេសចិនដើម្បីមកផ្ដល់ការភ្ញាក់ផ្អើលដល់មិត្តស្រីដែលស្គាល់គ្នាតាមអនឡាញអស់រយៈពេល២ខែដែលនាងមានឈ្មោះថា Zhang ។

ប៉ុន្តែការសម្រេចធ្វើដំណើរលើចម្ងាយផ្លូវប្រមាណជា៤៥០០គីឡូម៉ត្រពីប្រទេសកំណើតខ្លួនមកកាន់ប្រទេសចិនបែរជាធ្វើឲ្យគាត់សោកសៅទៅវិញដោយនារីម្នាក់នោះមិនបានមកជួបគាត់ឡើយ ។ តាមប្រភពពី CCTVNews បានឲ្យដឹងថា Cirk បានស្នាក់នៅក្នុងព្រលានយន្តហោះអន្តរជាតិ Changsha Huanghua ដើម្បីបន្តរង់ចាំការបង្ហាញខ្លួនរបស់នាងអស់រយៈពេល១០ថ្ងៃតែនាងមិនបានបង្ហាញខ្លួននោះឡើយទីបំផុតគាត់បានធ្លាក់ខ្លួនឈឺហើយត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ។ ក្រោយមក Cirk ក៏សម្រេចចិត្តត្រលប់ទៅកាន់ប្រទេសកំណើតវិញទាំងអស់សង្ឃឹម ។

ក្រោយមកស្រាប់មនុស្សស្រីម្នាក់ដែលមានឈ្មោះថា Zhang នោះបានធ្វើទាក់ទងទៅកាន់ Hunan TV បន្ទាប់ពីបានលឺរឿងហេតុដែលកើតឡើង ។ ដោយ Zhang បានពន្យល់ថា Cirk បានផ្ញើររូបភាពពាក់ព័ន្ធនឹងការធ្វើដំណើររបស់គាត់មកកាន់នាង ប៉ុន្តែនាងមិនយល់ពីន័យរូបភាពនោះឡើយ ។ នាងបញ្ជាក់បន្ថែមថាការពិតយើងមានគម្រោងណាត់ជួបគ្នាក្រោយពេលស្គាល់គ្នាគ្រប់១ឆ្នាំនាងមិននឹកស្មានថាគាត់ដល់មុនពេលបែបនេះទេ ។

នាងថាមូលហេតុដែលនាងមិនបានមកជួបពេល Cirk មកដល់ទីក្រុង Changsha ព្រោះពេលនោះនាងមិនបាននៅទីក្រុងនោះឡើយដោយនាងបានទៅវះកាត់កែសម្ផស្សនៅទីក្រុង Zhengzhou ខេត្ត Henan ។ យ៉ាងណា Zhang បាននិយាយថានាងមានការសោកស្ដាយដែលធ្វើ Cirk មានការខកចិត្តបែបនេះ នាងសង្ឃឹមបើអាចនាងនឹងស្ដារទំនាក់ទំនងនោះមកវិញ ។

ប្រភព ៖

  • បុរស​ហូឡង់​ម្នាក់​ជិះ​យន្តហោះ​មក​ប្រទេស​ចិន​ដើម្បី​ផ្ដល់​ការ​ភ្ញាក់​ផ្អើល​ដល់​មិត្ត​ស្រី​ដែល​ស្គាល់​គ្នា​តាម​អន​ឡាយ​ប៉ុន្តែ​…已关闭评论
  • 15 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:បច្ចេកវិទ្យា
Tags: