ក្លឹប Juventus បាន​ចុះ​កុង​ត្រា​ជាមួយ​កីឡាករ Mandzukik ក្នុង​តម្លៃ​ផ្ទេរ​១៩​លាន​អ៊ឺរ៉ូ

ក្លឹប​ជើង​ឯក Seria A សេះ​បង្កង់ Jventus​ បាន​ប្រកាស​ថា​ខ្លួន​បាន​ចុះ​កុងត្រា​រយៈ​ពេល​៤​ឆ្នាំ​ជាមួយ​ខ្សែប្រយុទ្ធ​របស់​ក្លិប Athlectico Madrid គឺ​កីឡាករ Mario Manzukik ក្នុង​តម្លៃ​ខ្លួន​ផ្ទេរ​១៩​លាន​អ៊ឺរ៉ូ ។

កីឡាករ Manzukik ដែល​បច្ចុប្បន្ន​មាន​វ័យ​២៩​ឆ្នាំ​រូប​នេះ​​ទើប​តែ​បាន​ផ្លាស់​ពី​ក្លិប Bayern Munich ​ទៅ​លេង​អោយ​ក្លឹប Athlectico Madrid បាន​តែ​១​រដូវ​កាល​ប៉ុនោះ​ ហើយ​រូប​គេ​ស៊ុត​បញ្ចូល​អោយ​ក្លឹប​នៅ​អេស្ប៉ាញ​មួយ​នេះ​បាន​ចំនួន ២០​គ្រាប់​ផង​ដែរ​ក្នុង​ការ​បង្ហាញ​ខ្លួន​៤៣​ប្រកួត ។

គួរ​បញ្ជាក់​ផង​ដែរ​​ថា​កីឡាករ Manzukik គឺ​ជា​ខ្សែប្រយុទ្ធ​ទី​២​ហើយ​ ដែល​ក្លឹប Juventus នាំ​ចូល​នៅ​មុន​បើក​រដូវ​កាល​ថ្មី​នេះ​ដែល​ខ្សែ​ប្រយុទ្ធ​មួយ​រូប​ទៀត​នោះ​គឺ​កីឡាករ Pablo Dybala មក​ពី​ក្លឹប Palermo ក្នុង​តម្លៃ​ផ្ទេរ​ប្រមាណ​៤០​លានអ៊ឺរ៉ូ ៕

ប្រភព ៖ sporty
ប្រែសម្រួល​ដោយ ៖ វិចទ័រ

  • ក្លឹប Juventus បាន​ចុះ​កុង​ត្រា​ជាមួយ​កីឡាករ Mandzukik ក្នុង​តម្លៃ​ផ្ទេរ​១៩​លាន​អ៊ឺរ៉ូ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:វីដេអូ
Tags: