ធាតុ​គីមី​ថ្មី៤​ ត្រូវ​បាន​បញ្ចូល​ក្នុង​តា​រាង​ខួប​គីមី

ថ្មីៗ​នេះ​ IUPAC ( International Union of Pure and Applied Chemistry ) បាន​ប្រកាស​នូវ​ធាតុ​គីមី​ថ្មី​ចំនួន​បួន​ចូល​ក្នុង​តា​រាង​ខួប​គីមី​ ដែល​មាន​លេខ​អាតូម​ ១១៣, ១១៥, ១១៧, ១១៨ ​​ចូល​ទៅ​បំពេញ​កន្លែង​ទំនេរ​ក្នុង​ជួរ​ទី​៧​នៃ​តារាង​ខួប​ ។ រីឯ​ចំពោះ​លេខ​អាតូម​ទាំង​នេះ​ គឺ​ ត្រូវ​ដាក់​ដោយ​ផ្អែក​តាម​ចំនួន​ប្រូតុង​ក្នុង​នៅ​ណ្វៃយ៉ូ​របស់​ធាតុ​គីមី​ទាំងនោះ ។

អ្នក​គួរ​ដឹង​ផង​ដែរ​ធាតុគីមី​ថ្មី​ទាំង​អស់​គ្នា​នេះ​ សុទ្ធ​តែ​ជា​សារធាតុ​ដែល​ ៖ ១, មាន​ទម្ងន់​ធ្ងន់​ ២,​ ត្រូវ​បាន​បង្កើត​ក្នុង​មន្ទីរ​ពិសោធន៍​ ​៣, មាន​ជាតិ​វិទ្យុ​សកម្ម​ខ្លាំង​ ។

បើ​យោង​តាម​គេហទំព័រ​ the guardian បាន​លើក​ឡើង​ថា​ “IUPAC កំពុង​តែ​រៀប​ចំ​ដំណើរ​ការ​បង្កើត​ឈ្មោះ​ និង​ និមិត្តរូប​សម្រាប់​ធាតុ​គីមី​ទាំង​៤​​ថ្មី​ថ្មោង​នេះ​ ដែល​សព្វ​ថ្ងៃ​វា​មាន​នាម​បណ្ដោះ​អាសន្ន​ Ununtrium ( Uut ឬ ធាតុ ១១៣ ) ununpentium ( Uup ធាតុ ១១៥ ) Ununseptium ( Uus ធាតុ ១១៧ ) Ununoctium ( Uuo ធាតុ ១១៨)” ​ ៕

ប្រែ​សម្រួល​ដោយ​ ៖ Limbique
ប្រភព​ ៖ &

  • ធាតុ​គីមី​ថ្មី៤​ ត្រូវ​បាន​បញ្ចូល​ក្នុង​តា​រាង​ខួប​គីមី已关闭评论
  • 19 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:បច្ចេកវិទ្យា
Tags: