ទី​បំផុត​បទ ស្តេចប្រច័ណ្ឌ របស់ Noly ដែល​យុវវ័យ​កំពុង​រង​ចាំ​នោះ​ ឥលូវ​ចេញជា​​ Full Version ហើយ

បទ​ ស្ដេច​ប្រច័ណ្ឌ ជា បទ​ចម្រៀង​ដ៏​ពេញ​និយម​ពីសំណាក់​យុវវ័យ​ដែល​ពី​មុន​គ្រាន់​តែ​ជា​ Trailer ដែល​មាន​រយះ​ពេល​ជិត ២នាទី​ ឥលូវ​នេះ​ចេញ​ជា Full version ហើយ ដែល​មាន​រយះ​ពេលជាង ៤ នាទី ដោយ​មាន​បន្ថែម​ ឃ្លា​​ ​រ៉េប និង​​ឃ្លា​ផ្សេង​ៗ​ទៀត​ដែល​កាល​ពី​ Trailer មិន​ទាន់​មាន​នៅ​ឡើយ​ទេ។

ក្នុង​អត្ថន័យ​នៃ​បទ​ ស្តេចប្រច័ណ្ឌ គឺ​ចង់និយាយ​ពី សង្សារ​មួយ​គូ ដែល​ខាង​នារី​ជា​គួរ​ស្នេហ៍​តែង​តែ​ប្រច័ណ្ឌ ឥត​ឈប់​ សូម្បី​ គ្រាន់​តែ Like រូបភាព​អ្នក​ផ្សេង​ក្នុង​ Facebook ឬ ងាក​មើល​អ្នក​ផ្សេង ហើយ​ជា​ពិសេស​​សូម្បី​តែ​យល់សប្ដ​សោះ​ក៏​ប្រច័ណ្ឌ​ដែរ។ ស្ដាប់​មើល​ទៅ​គូ​ស្នេហ៍​មួយ​គួរ​នេះ​ពិត​ជា​ផ្អែម​ល្ហែម​ដល់​ហើយ មែន​ទេ​ប្រិយមិត្ត?

គួរ​បញ្ជាក់​ផង​ដែរ​ថា​ បទ ចម្រៀង​មួយ​បទ​​នេះ ត្រូវ​បាន ច្រៀង ​និពន្ធ​ទំនុក​ច្រៀង និពន្ធ​បទ​ភ្លេង និង ម៉េឡូឌី ដោយ​អ្នក​ចម្រៀង​ អ្នក​និពន្ធ​ ក៏​ដូច​ជា​អ្នក​ដឹក​នាំ​សម្ដែង​វ័យ​ក្មេង​ដ៏​មាន​សមត្ថភាព​​នៅ​ក្នុង ផលិត​កម្ម Town គឺ​លោក​ Noly៕

អត្ថបទដោយ៖ Mr Dee

  • ទី​បំផុត​បទ ស្តេចប្រច័ណ្ឌ របស់ Noly ដែល​យុវវ័យ​កំពុង​រង​ចាំ​នោះ​ ឥលូវ​ចេញជា​​ Full Version ហើយ已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:ជីវិតនិងសង្គម
Tags: