Rain និង Victoria នឹង​សម្ដែង​រួម​គ្នា​ក្នុង​ខ្សែ​ភាពយន្ត​​ភាគ​ចិន​មួយ

Rain ព្រមទាំង Victoria ដែលជាសមាជិកក្រុមចម្រៀងនារី f(x) គ្រោងនឹងថតរឿងភាគមួយជាមួយគ្នា។ 

យោងទៅតាមប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសចិនដែលមានឈ្មោះថា Xinhu News បានប្រកាសកាលពីថ្ងៃទី៦ខែឧសភាថា អ្នកទាំងពីរបានទទួលបញ្ជាក់ក្នុងការសម្ដែងអោយខ្សែភាពយន្តភាគចិនដែលមានចំណងជើងថា “Endless August” ហើយ។

អ្នកដឹកនាំរឿងមួយនេះមានគម្រោងរៀបចំការចាប់ផ្ដើមរឿងនេះនៅចន្លោះពីពាក់កណ្ដាលខែមិថុនានិងចុងខែកក្កដា។ ការថតខ្សែភាពយន្តមួយនេះនឹងប្រព្រឹត្តទៅនៅតាមទីក្រុងនានាដែលមានដូចជា Shanghai និងSuzhou, China និងMontrealព្រមទាំង Canada។

ស្របគ្នានេះដែរ ការផលិតរឿងនេះដោយផ្អែកលើរឿងខ្លីពេញសិទ្ធិមួយដែលសរសេរដោយ អ្នកនិពន្ធខាងផ្នែកអក្សរសាស្ត្រជនជាតិចិនមួយរូបមានឈ្មោះថា Anni Baobei ។ រឿងខ្លីនេះផងដែរក៏បានទទួលប្រជាប្រិយភាពពីសំណាក់អ្នកអានតាមប្រព័ន្ធអនឡាញដែលមានវ័យ២០និង៣០ឆ្នាំ។

សូមរង់ចាំតាមដានទស្សនាស្នាដៃថ្មីពីអ្នកទាំងពីរទាំងអស់គ្នា!

ប្រភពៈ ដោយៈ Gemini Fleta

  • Rain និង Victoria នឹង​សម្ដែង​រួម​គ្នា​ក្នុង​ខ្សែ​ភាពយន្ត​​ភាគ​ចិន​មួយ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:កំសាន្ត
Tags: