Chelsea ជួប​រឿង​ឈឺ​ចាប់​ធ្ងន់​ណាស់​យប់​មិញ​

កាល​ពី​យប់​មិញ​ក្លឹប​តោ​ខៀវ​ Chelsea បាន​បរាជ័យ​ដោយ​លទ្ធផល​១​ទល់​នឹង​២​ក្រោម​ស្នាដៃ​ក្រុម​ញញួរ​ធំ​ West Ham United ។ ដោយ​២​គ្រាប់​ West Ham United ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ​ Zarate នៅ​នាទី​ទី​១៧​ និង​មួយ​គ្រាប់​ទៀត​ដោយ​កីឡាករ​ Andy Carrol នៅ​នាទី​៧៩ ខណៈ​មួយ​គ្រាប់​របស់​ Chelsea ស៊ុត​បញ្ចូល​ទី​នៅ​នាទី​៥៦​ដោយ​ Gary Cahill ។

ហើយ​នៅ​ក្នុង​ការ​ប្រកួត​នេះ​​ Chelsea បាន​ជួប​បញ្ហា​ជា​ច្រើន​ដោយ​ត្រឹម​នាទី​ទី​៤៤​ក្លឹប​ Chelsea សល់​គ្នា​តែ​១០​នាក់ក្រោយ​ Nemanja Matic ទទួល​បាន​កាត​លឿង​ពីរ​ហើយ​ត្រូវ​បណ្ដេញ​ចេញ​ពី​ការ​ប្រកួត​ មិន​តែ​ប៉ុណ្ណោះ​សូម្បី​តែ​គ្រូ​បង្វឹក​លោក​ Jose Mourinho ក៏​ត្រូវ​អាជ្ញា​កណ្ដាល​ពិន័យ​កាត​ក្រហម​មិន​ឲ្យ​ឈរ​បញ្ជា​នៅ​ទីលាន​ប្រកួត​បន្ត​ ។

ក្រោយ​លទ្ធផល​ធ្វើ​ Chelsea ធ្លាប់​ទៅ​ចំណាត់​ថ្នាក់​ទី​១៥​ដោយ​មាន​តែ​១១​ពិន្ទុ​ប៉ុណ្ណោះ​ក្រោយ​ឈ្នះ​៣​ស្មើ​២​នឹង​ចាញ់​៥​ប្រកួត​ ។

  • Chelsea ជួប​រឿង​ឈឺ​ចាប់​ធ្ងន់​ណាស់​យប់​មិញ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:កំសាន្ត
Tags: