បុរស​ឥណ្ឌូណេស៊ី​ម្នាក់​​ស្លាប់​ក្នុង​ពេល​ប្រកួត​​ញ៉ាំមាន់​បំពង​KFC

ជាមួយ​ក្តី​សង្ឃឹម​ថា​នឹង​បាន​រង្វាន់​ ៥ លាន​Indonesia Rupiahស្មើ​នឹង​ ៣៨៣.១ ដុល្លារ​ ពី​ការ​​ប្រកួត​​ញ៊ុំ​មាន់​បំពង់​ឲ្យ​លឿន​បំផុត​នោះ​របស់​KFCនោះ​ បុរស​ចំណាស់​វ័យ​៤៥​ឆ្នាំ​ម្នាក់​បាន​អួល​ឆ្លាក់​ស្លាប់​នៅ​ពេល​ប្រលង​ប្រណាំង​ភ្លាម​ៗ​តែ​ម្តង​ ។

រូបភាព​ពី tribune.com.pk

យោង​តាម​គេហទំព័រ​ Yahoo និង​ Asiancorrespondent បាន​ឲ្យ​ដឹង​ លោក​ Freedi Djajadi​ ជា​អ្នក​ចូល​រួម​ក្នុង​ការ​ប្រកួត​ញ៊ុំ​មាន់​បំពង​នេះ ដែល​លក្ខខណ្ឌ​ត្រូវ​បាន​គេ​តម្រូវ​ឲ្យ​ញ៊ុំ​មាន់​បំពង​យ៉ាង​តិច​​​៣​ដុំ​ ក្នុង​ពេល​៥​នាទី​ ឬ ក៏​លឿន​​ជាង​នេះ​តាម​ដែល​អាច​ធ្វើ​បាន ដើម្បី​ទទួល​បាន​រង្វាន់​ធំ​ ។ លោក​ Freedi បាន​ញ៊ុំ​អស់​២​ដុំ​ទៅ​ហើយ​ ស្រាប់​តែ​ពេល​កំពុង​ញ៊ុំ​ដុំ​ទី​៣​ ​គាត់​ក៏​​ដួល​ស្លាប់​នៅ​លើ​ឆាក​តែ​ម្ដង​ ។

ករណី​នេះ​ត្រូវ​បាន​គេ​សន្មត​ថា​មក​ពី​ឆ្លាក់​ឆ្អឹង​ស្លាប​មាន់​បំពង​នោះ​ តែ​យ៉ាង​ណា​មិញ​គេ​នៅ​រង់​ចាំ​លទ្ធផល​នៃ​វិភាគ​សក​សព​ autopsy ជា​មិន​សិន​ ។ គូស​បញ្ជាក់​ផង​ដែរ​ក្រោយ​ពី​មាន​ហេតុការណ៍​កើត​ឡើង​​ប៉ូលិស​ក៏​បាន​កំពុង​ធ្វើ​ការ​ស្វែង​រក​អ្នក​រៀប​ចំ​កម្មវិធី​នេះ​ដែល​គ្មាន​បាន​យក​អ្នក​ជំនាញ​វេជ្ជសាស្ត្រ​មក​ចាំ​ជួយ​មើល​ការ​ខុស​ត្រូវ​អ្វី​សោះ​ ។

បុរស​ឥណ្ឌូណេស៊ី​ម្នាក់​​ស្លាប់​ក្នុង​ពេល​ប្រកួត​​ញ៉ាំមាន់​បំពង​KFC
​ប្រែ​សម្រួល​ដោយ​ ៖ Limbique
ប្រភព​ ៖

  • បុរស​ឥណ្ឌូណេស៊ី​ម្នាក់​​ស្លាប់​ក្នុង​ពេល​ប្រកួត​​ញ៉ាំមាន់​បំពង​KFC已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/01  Category:ចំនេះដឹង
Tags: