ប៉េអឹម​បង្ក្រាប​ចាប់​ឡាន បង្កប់​ដឹក​ឈើប្រណិត​ធ្នង់​

ខេត្តមណ្ឌលគិរី៖នៅវេលាម៉ោង២២និង៤០នាទីយប់ ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៦ បានធ្វើការឃាត់រថយន្តម៉ាក Luxus 450 ចំនួន១គ្រឿងពណ៍ទឹកប្រាក់ គ្មានស្លាកលេខ ដែលផ្ទុកឈើប្រភេទប្រណិត (ធ្នង់) ១ឡានចំនួន១៩ដុំ (អ្នកបើកបររត់បាត់ )នៅចំណុចច្រកឡាប៉ាខេ ភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគីរី។
បច្ចុប្បន្នវត្ថុតាងកំពុងយកទៅរក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកកែវសីមាដើម្បីសហការជាមួយជំនាញរដ្ឋបាលព្រៃឈើធ្វើការវាស់វែងនិងរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធី៕

ប៉េអឹម​បង្ក្រាប​ចាប់​ឡាន បង្កប់​ដឹក​ឈើប្រណិត​ធ្នង់​